leftcenterrightdel
ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅរុស្ស៊ីលោក Pierre Levy។ (រូបថត៖ russiancouncil.ru)

សេចក្តីថ្លែងការណ៍នេះបានបង្ហាញពីសញ្ញាវិជ្ជមានមួយក្នុងទំនាក់ទំនងរវាងរុស្ស៊ីនិងលោកខាងលិច បន្ទាប់ពីរយៈពេលនៃភាពតានតឹងជាញឹកញាប់ទាក់ទងនឹងស្ថានភាពនៅអ៊ុយក្រែន។ មុននោះ រុស្ស៊ីបាននាំចេញសំណើរមួយចំនួនស្តីពីការធានាសន្តិសុខរបស់អឺរ៉ុប ហើយបានអះអាងថា បានត្រៀមខ្លួនសម្រាប់កិច្ចសន្ទនាដោយផ្ទាល់ជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) អំពីសំណើសន្តិសុខដើម្បីទប់ស្កាត់សម្ព័ន្ធយោធានេះ ពង្រីកប្រតិបត្តិការរបស់ខ្លួនទៅកាន់ភាគខាងកើតនិងដាក់ពង្រាយសព្វាវុធនៅតំបន់ជិតព្រំដែនរុស្ស៊ី។

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយទៀតនៅថ្ងៃទី ១៧ ខែមករា តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសន្តិសុខ និងសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) លោក Alexander Lukashevich បានឲ្យដឹងថា រុស្ស៊ីមិនមានចេតនាពិភាក្សាអំពីសំណើធានាសន្តិសុខក្នុងក្របខ័ណ្ឌនៃអង្គការ OSCE នោះទេ៕

តាម vovworld.vn