លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានបញ្ជាក់ថា “ការលើកពេលនេះ ដោយមូលហេតុ រដ្ឋមន្ត្រីការបរទេសអាស៊ានជាច្រើនរូប មានការលំបាកក្នុងការធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំខាងលើ”។

leftcenterrightdel
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា (រូបថត៖ vov.vn)

យោងតាមផែនការដើម កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨-១៩ ខែមករា នៅខេត្តសៀមរាប។ នេះជាកិច្ចប្រជុំសំខាន់លើកដំបូងក្នុងឆ្នាំ២០២២ ដែលកម្ពុជារៀបចំក្នុងតំណែងជាប្រធានអាស៊ាន។

យោងតាមការរំពឹងទុក រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងពិភាក្សាអំពីភារកិច្ចដែលអាស៊ានគ្រោងនឹងអនុវត្ត ក៏ដូចជាបញ្ហាមួយចំនួនដែលអាស៊ានប្រឈមមុខនៅឆ្នាំនេះ៕

បកប្រែដោយ Huyen Trang