អ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទឈ្មោះអូមីក្រុង ក្នុងសហគមន៍ជាលើកដំបូង ជាបុរសខ្មែរអាយុ ២៣ឆ្នាំ រស់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្ទីរពេទ្យបានយកវត្ថុសំណាករបស់គាត់ទៅពិនិត្យនៅមន្ទីរពិសោធន៍ ឃើញវិជ្ជមានអូមីក្រុង។ ក្រោយតេស្ដវិជ្ជមាន ក្រសួងបានបញ្ជូនបុរសរូបនោះដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលអូឡាំពិក។

leftcenterrightdel
កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ អូមីក្រុងក្នុងសហគមន៍ជាលើកដំបូង (រូបថត៖ vov.vn)

ក្រសួងសុខាភិបាលកម្ពុជាអះអាងថា បុរសនោះបានធ្វើដំណើរជាច្រើនកន្លែង នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ សៀមរាប និងខេត្តកំពត។ បុរសនេះបានធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពីប្រទេសអូស្ត្រាលី ដែលចូលមករាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ធ្នូ ២០២១ ហើយថ្ងៃទី៥ មករា បុរសរូបនោះត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ប្រភេទថ្មី អូមីក្រុង។

គិតត្រឹមថ្ងៃអាទិត្យ ទី៩ ខែមករា ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ ប្រភេទថ្មី ឬអូមីក្រុង ចំនួន ៣០នាក់ថ្មីទៀត ដែលជាករណីនាំចូលពីក្រៅប្រទេសទាំងអស់ ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ ១២០,៦២១ នាក់។ ចំណែកអ្នកជាសះស្បើយវិញ មានចំនួនសរុប ១១៧,០១៤នាក់។ ដោយឡែកនៅថ្ងៃនេះ មិនមានអ្នកស្លាប់ថ្មីទេ ដែលធ្វើឱ្យតួលេខអ្នកស្លាប់សរុបនៅត្រឹម ៣,០១៥នាក់៕

បកប្រែដោយ Duy Hoan