នេះបើយោងតាមការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លើបណ្តាញសង្គមហ្វេសប៊ុកកាលពីរាត្រីថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទកំពូល អាស៊ី- អឺរ៉ុប លើកទី ១៣ នៅថ្ងៃទី ២៦ វិច្ឆិកា នេះបានមានប្រសាសន៍ថា៖ ចេញពីបរិយាកាសដ៏ល្អនៃពេលប្រជុំចង្អៀតសន្និសីទកំពូលអាស៊ី-អឺរ៉ុប ទី ១៣ នេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ នេះ ប្រទេសចិន និងប្រទេសជាសមាជិកអាស៊ានដែលពាក់ព័ន្ធ នឹងអាចឈានទៅចុះហត្ថលេខាលើ COC (Code of Conduct) ស្តីពីសមុទ្រខាងកើតបាន ដែលឆ្នាំ ២០២២ នេះ គឺជាខួបទី ២០ នៃការផ្តួចផ្តើមគំនិតទីក្រុងភ្នំពេញស្តីពីការតាក់តែង COC ទាក់ទិនទៅនឹងប្រទេសទាំងអស់ដែលមានជាប់ការពាក់ព័ន្ធទៅនឹងសមុទ្រខាងកើត។

leftcenterrightdel
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖ vov.vn)

សូមគូសបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ហោ ណាំហុង ក៏បានបញ្ជាក់ដែរថា សមុទ្រខាងកើត គឺជាតំបន់សមុទ្រដែលមានសន្តិភាពនិងស្ថិរភាព មានសេរីភាពក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍។ ប្រទេសដែលមានជម្លោះអធិបតេយ្យភាពនៅសមុទ្រខាងកើត ចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី សមស្របតាមច្បាប់អន្តរជាតិ។

នៅឆ្នាំ២០២២ កម្ពុជានឹងកាន់តួនាទីជាប្រធានអាស៊ានជាលើកទី៣ ហើយក្នុងរបៀបវារៈ កម្ពុជានឹងផ្តល់អាទិភាពដល់ការលើកកម្ពស់សាមគ្គីភាពរបស់អាស៊ាន និងធានាសន្តិភាពក៏ដូចជាសន្តិសុខក្នុងតំបន់៕

បកប្រែដោយ Huyen Trang