leftcenterrightdel
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson (រូបថត៖ AFP/TTXVN)

ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានដកស្រង់ប្រសាសន៍របស់លោកនាយករដ្ឋមន្រ្តី Johnson នៅពេលអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងញូវយ៉ក (អាមេរិក) កាលពីថ្ងៃទី ១៩ ខែកញ្ញា ដែលសង្កត់ធ្ងន់ថា អង់គ្លេសមានមោទនភាពខ្លាំងចំពោះទំនាក់ទំនងជាមួយបារាំង។ អង់គ្លេសនិងបារាំងកំពុងសហការគ្នាដាក់ពង្រាយប្រតិបត្តិការយោធារួមនៅប្រទេសម៉ាលី និងប្រទេសបាល់ទិកផ្សេងៗទៀត ក៏ដូចជាសហប្រតិបត្តិការក្នុងកម្មវិធីសាកល្បងនុយក្លេអ៊ែរផងដែរ។

សូមបញ្ជាក់ថា បារាំងបានសម្ដែងការខឹងសម្បារចំពោះព័ត៌មានដែលថា ដៃគូ AUKUS (អង់គ្លេស-អាមេរិក-អូស្ត្រាលី) បានជួយអូស្ត្រាលីមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់អាមេរិក ហើយលុបចោលកិច្ចព្រមព្រៀងក្នុងតម្លៃ ​៤០​ពាន់លានដុល្លាអាមេរិកដែលបានចុះហត្ថលេខាជាមួយទីក្រុងប៉ារីស។ តាមនោះ អូស្ត្រាលីនឹងដំឡើងនាវាមុជទឹកនុយក្លេអ៊ែរចំនួន៨ គ្រឿង ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាមេរិកនិងអង់គ្លេស៕

តាម vovworld.vn