leftcenterrightdel
អាកាសយានដ្ឋាន Hamid Karzai នៅទីក្រុងកាប៊ុលនៃអាហ្វហ្គានីស្ថានបើកជើងហោះហើរអន្តរជាតិឡើងវិញ (រូបថត៖ vnanet.vn)

នេះគឺជាជើងហោះហើរពាណិជ្ជកម្មអន្តរជាតិដំបូងមកកាន់ព្រលានយន្តហោះនេះ ចាប់តាំងពីក្រុមតាលីបង់បានកាន់កាប់អាហ្វហ្គានីស្ថានកាលពីថ្ងៃទី ១៥ ខែសីហា។

យោងតាមអ្នកយកព័ត៌មាន AFP ដែលមានវត្តមាននៅលើជើងហោះហើរដែលបានចាកចេញពីរដ្ឋធានីអុីស្លាម៉ាបាដប្រទេសប៉ាគីស្ថាន ដោយមានមនុស្សតែ ១០ នាក់ប៉ុណ្ណោះ នៅលើយន្តហោះដែលភាគច្រើនជាសមាជិកនៃក្រុមអ្នកបើកយន្តហោះ។ អ្នកនាំពាក្យរបស់ PIA បាននិយាយកាលពីចុងសប្តាហ៍ថា ក្រុមហ៊ុនអាកាសចរណ៍គ្រោងនឹងបន្តសេវាកម្មពាណិជ្ជកម្មជាធម្មតាទៅកាន់ទីក្រុងកាប៊ុល ប៉ុន្តែវាឆាប់ពេកដើម្បីកំណត់ថា តើជើងហោះហើរទាំងនេះនឹងដំណើរការញឹកញាប់ប៉ុណ្ណា។ បច្ចុប្បន្ន តាលីបង់កំពុងព្យាយាមបើកដំណើរការព្រលានយន្តហោះឡើងវិញ ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីកាតានិងប្រទេសមួយចំនួនទៀត៕

តាម vovworld.vn