leftcenterrightdel
(រូបថត៖ TTXVN)

នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញនៅថ្ងៃទី ៣១ ខែកក្កដា ថ្នាក់ដឹកនាំអង្គការសុខភាពពិភពលោក (WHO) អង្គការពាណិជ្ជកម្មពិភពលោក (WTO) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) បានបញ្ជាក់ពីភាពបន្ទាន់នៃការផ្តល់វ៉ាក់សាំងបង្ការកូវីដ ១៩ ការធ្វើតេស្ត និងការព្យាបាលដល់មនុស្សនៅលើពិភពលោក។ អង្គការនានាបានអំពាវនាវដល់បណ្តាប្រទេសដែលបានអនុវត្តន៍ប្រកបដោយជោគជ័យនូវកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ចែករំលែកវ៉ាក់សាំងរបស់ខ្លួនជាមួយប្រទេសដែលមានប្រាក់ចំណូលទាបឬមធ្យមក៏ដូចជាតាមរយៈយន្តការចែកចាយវ៉ាក់សាំង COVAX ឬ AVAT។  សេចក្តីថ្លែងការណ៍នេះក៏បានជំរុញឱ្យក្រុមហ៊ុនផលិតវ៉ាក់សាំងបង្កើនសមត្ថភាពផលិតកម្មសម្រាប់ប្រទេសក្រីក្រ និងធានាការផ្គត់ផ្គង់វ៉ាក់សាំងជាអាទិភាពតាមរយៈយន្តការ COVAX ដល់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ។ លើសពីនេះរដ្ឋាភិបាលនៃបណ្ដាប្រទេសក៏ត្រូវកាត់បន្ថយឬដករបាំងចេញទាំងស្រុងចំពោះការនាំចេញវ៉ាក់សាំង ក៏ដូចជាតម្រូវការជួយសម្រួលដល់ខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ៕

តាម vovworld.vn