leftcenterrightdel
រូបថតឧទាហារណ៍ (Reuters)

នៅចំណុចកណ្តាលនៃការរាតត្បាតនៅអាស៊ីអាគ្នេយ៍និងអាស៊ីគឺឥណ្ឌូណេស៊ីចំនួនករណីឆ្លងថ្មីនៅតែឡើងទៅដល់ ៤៥,០០០ ករណី។ ឥណ្ឌូនេស៊ីបានវ៉ាដាច់ឥណ្ឌានិងប្រេស៊ីលដែលបានក្លាយជាប្រទេសដែលមានចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតនៅលើពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ ឥណ្ឌូនេស៊ីក៏បានកត់ត្រាអត្រាអ្នកស្លាប់ដោយសារកូវីដ ១៩ នៅកម្រិតខ្ពស់ជាងកម្រិតមធ្យមសកល។ ជាពិសេស អ្នកជំនាញជាច្រើនបានព្រមានថា ស្ថានភាពរាតត្បាតនៅឥណ្ឌូណេស៊ីកំពុងបង្កើតលក្ខខណ្ឌសម្រាប់ការលេចចេញវីរុសបម្លែងថ្មី SARS-COV-2 ដែលមានគ្រោះថ្នាក់ជាងវីរុស Delta ដែលត្រូវបានគេរកឃើញដំបូងគេនៅប្រទេសឥណ្ឌា។

នៅប្រទេសថៃ ការរាតត្បាតនេះក៏គួរឱ្យព្រួយបារម្ភផងដែរ នៅពេលដែលក្រសួងសុខាភិបាលនៃប្រទេសនេះនៅព្រឹកថ្ងៃទី ២៥ ខែកក្កដាបានប្រកាសថា ថៃបានកត់ត្រានូវអត្រាខ្ពស់នៃករណីឆ្លងថ្មីនៃកូវីដ ១៩ ជាមួយនឹងករណីថ្មីចំនួន ១៥.៣៣៥ ក្នុងរយៈពេល ២៤ ម៉ោង ដោយ ១២៩ ករណីបានស្លាប់។ រហូតមកដល់ពេលនេះ ថៃមានអ្នកឆ្លងកូវីដ ១៩ សរុបចំនួន ៤៩៧,៣០២ ករណី ដែលក្នុងនោះ ៤,០៥៩ នាក់បានស្លាប់៕

តាម vovworld.vn