ក្រិត្យរបស់លោក Vladimir Putin ស្ដីពីព្រឹត្តិការណ៍នេះត្រូវបានចុះផ្សាយនៅលើគេហទំព័រ pravo.gov.ru របស់រុស្ស៊ី។ ខ្លឹមសារនៃក្រិត្យនេះបានលើកច្បាស់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាត្រូវបានប្រគល់គ្រឿងឥស្សរិយយសមិត្តភាពដោយសារមានគុណូបការៈដ៏ធំធេងក្នុងការពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន​នៃប្រទេសទាំងពីររុស្ស៊ី និងកម្ពុជា។

leftcenterrightdel
លោក Vladimir Putin និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (រូបថត៖ Reuters)

គ្រឿងឥស្សរិយយសមិត្តភាពរបស់ប្រទេសរុស្ស៊ីជារង្វាន់សម្រាប់ប្រគល់ជូនដល់ពលរដ្ឋរុស្ស៊ីនិងជនបរទេស ដោយសារមានគុណូបការៈពិសេសក្នុងបុព្វហេតុពង្រឹង និងពង្រីកសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងបណ្ដាប្រជាជាតិ និងសកម្មភាពមានប្រសិទ្ធភាពសម្រាប់នាំមកឲ្យវប្បធម៌របស់បណ្ដាប្រជាជាតិកាន់តែមានភាពសម្បូរបែប៕

បកប្រែដោយ Thuy Anh