leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy

ថ្លែងមតិនៅឯកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានឲ្យដឹងថា វៀតណាមតាមដានយ៉ាងដិតដល់នូវស្ថានភាពកំពុងវិវឌ្ឍន៍នៅគុយបា ហើយជឿជាក់ថា ប្រជាជនគុយបានឹងជំនះនូវរាល់ការលំបាកខាងសេដ្ឋកិច្ចនិងផលប៉ះពាល់នៃជំងឺរាតត្បាតសកល។ វៀតណាមប្រឆាំងជំទាស់នឹងការដាក់ទណ្ឌកម្មជាឯកតោភាគីនិងវិធានការបង្ខំប្រឆាំងនឹងប្រទេសដែលមានអធិបតេយ្យមួយនេះ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងគុយបាគឺមិនសមហេតុផលទេ ហើយបានបង្កការខូចខាតយ៉ាងធំធេងលើគ្រប់វិស័យចំពោះសេដ្ឋកិច្ចគុយបា រួមទាំងការលំបាកដែលនាំទៅដល់ស្ថានភាពបច្ចុប្បន្នផង។

យ៉ាងណាមិញ វៀតណាមអំពាវនាវឱ្យអាមេរិកអនុវត្តសេចក្តីសម្រេចលេខ ២៨៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិដែលបានអនុម័តកាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១ ដើម្បីបញ្ចប់ការដាក់ទណ្ឌកម្មជាឯកតោភាគីលើប្រទេសគុយបា ដោយ​ជួយឱ្យប្រទេសគុយបាចូលរួមដោយស្មើភាពគ្នានិងយុត្តិធម៌ក្នុងទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មស្របតាមច្បាប់អន្តរជាតិ៕

តាម vovworld.vn