ថ្លែងមតិក្នុងកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើសារសំខាន់នៃការដោះស្រាយឲ្យដល់ប្ញសគល់នៃស្ថានភាពអសន្តិសុខ តាមរយៈវិធានការណ៍គ្រប់ជ្រុងជ្រោយ រួមមានការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងរក្សាការយកចិត្តទុកដាក់និងការគាំទ្រជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិ​។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត  Pham Hai Anh បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអាហ្វ្រិកកណ្តាល (រូបថត៖ VOV)

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខបានពិភាក្សាបន្ថែមទៀតអំពីស្ថានភាពថ្មីៗនេះនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងបញ្ហាប្រឈមថ្មីៗដែលកំពុងកើតមានឡើងសម្រាប់ប្រតិបត្តិការរបស់បេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ(MINUSCA)។ លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានសង្កត់ធ្ងន់ថា ភាគីទាំងអស់ត្រូវតែគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ការពារជនស៊ីវិលនិងត្រូវចាត់ទុកការធានាសន្តិសុខនិងសុវត្ថិភាពរបស់បុគ្គលិកនៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាអាទិភាពមួយ ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់ MUNUSCA​ បំពេញបេសកកម្មរបស់ខ្លួន៕

តាម vovworld.vn