leftcenterrightdel
រូបភាពពីនូវែលសេឡង់ ដែលជាប្រទេសរៀបចំ APEC ២០២១ (រូបថត៖ vnanet.vn)

សេចក្តីថ្លែងការណ៍រួមរបស់កិច្ចប្រជុំបានសង្កត់ធ្ងន់លើតួនាទីរបស់ការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺរាតត្បាតយ៉ាងទូលំទូលាយ និងបញ្ជាក់ពីតម្រូវការបន្ទាន់នូវការជម្រុញការផលិត និងចែកចាយវ៉ាក់សាំងប្រកបដោយសុវត្ថិភាព មានប្រសិទ្ធភាព ធានាគុណភាព និងតម្លៃសមស្រប។ ប្រទេសទាំងឡាយក៏បញ្ជាក់ពីតួនាទីរបស់ផ្នែកពាណិជ្ជកម្ម និងការវិនិយោគក្នុងការធានាភាពស្មើគ្នាក្នុងការទទួលវ៉ាក់សាំង ព្រមទាំងអះអាងថា នឹងជម្រុញការធ្វើចរាចរណ៍ ការដឹកជញ្ជូនវ៉ាក់សាំងនិងទំនិញពាក់ព័ន្ធ តាមរយៈផ្លូវសមុទ្រ ផ្លូវគោក និងផ្លូវអាកាស៕

បកប្រែដោយ Thuy Anh