leftcenterrightdel
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ vnanet.vn)

ក្នុងសុន្ទរកថារបស់ខ្លួន ប្រធានាធិបតី លោក Vladimir Putin បានសម្ដែងក្ដីសុទិដ្ឋិនិយម ខណៈពេលដែលខឿនសេដ្ឋកិច្ចពិភពលោកកំពុងមាននិន្នាការវិជ្ជមាន។ ជាក់ស្តែង កំណើនផលិផលក្នុងស្រុកសរុប (GDP) សកលលោកក្នុងឆ្នាំ ២០២១ គ្រោងនឹងសម្រេចបានកម្រិតខ្ពស់បំផុតចាប់តាំងពីទសវត្ស ១៩៧០ នៃសតវត្សមុន។ ទោះយ៉ាងណាក៏ដោយ ប្រធានាធិបតី លោក Vladimir Putin បានចាត់ទុកថា ការស្ដារសេដ្ឋកិច្ចសកលឡើងវិញគឺមិនព្រមៗគ្នាឡើយ។

ទាក់ទិននឹងខឿនសេដ្ឋកិច្ចរុស្ស៊ីនោះ ប្រធានាធិបតី លោក Vladimir Putin បានប្រាប់ឲ្យដឹងថា ជំងឺរាតត្បាតកូវីដ ១៩ បានបណ្ដាលឲ្យចំនួនមនុស្សអត់មានការងារធ្វើកើនឡើងនៅរុស្ស៊ី ប្រាក់ចំណូលបានថយចុះ ប៉ុន្តែគ្មានគ្រោះមហន្តរាយអ្វីកើតឡើងឡើយ។ ខឿនសេដ្ឋកិច្ចរុស្ស៊ីកំពុងវិលត្រឡប់ទៅរកកម្រិតមុនពេលផ្ទុះជំងឺរាតត្បាតជាបណ្ដើរៗផងដែរ៕

តាម vovworld.vn