leftcenterrightdel
រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab (រូបថត៖ TTXVN)

ថ្លែងទៅកាន់សភាអង់គ្លេសនៅថ្ងៃទី ២០ ខែមេសា រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Dominic Raab បានប្រកាសថា ប្រទេសនេះនឹងរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ (G7) តាមទំរង់ផ្ទាល់នៅទីក្រុងឡុងដ៏ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែឧសភា។ នេះគឺជាកិច្ចប្រជុំលើកដំបូងរបស់រដ្ឋមន្រ្តីការបរទេស G7 ក្នុងរយៈពេលជាងពីរឆ្នាំកន្លងទៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ ១៩។  កិច្ចប្រជុំនេះត្រូវបានគេចាត់ទុកថាជាឱកាសដ៏សំខាន់មួយសម្រាប់រដ្ឋមន្រ្តីការបរទេសនៃប្រទេស G7 ពិភាក្សាគ្នាដើម្បីបង្កើតវិធីអភិក្រមរួមស្ដីពីការចែកចាយវ៉ាក់សាំងប្រកបដោយសមភាព និងរាល់គោលដៅដ៏សំខាន់ៗស្ដីពីហិរញ្ញវត្ថុអាកាសធាតុ ក៏ដូចជាវិធានការថ្មីៗ ដើម្បីទប់ស្កាត់គ្រោះអត់ឃ្លានផងដែរ៕

តាម vovworld.vn