leftcenterrightdel
កិច្ចប្រជុំកំពូល G7 នឹងត្រូវបានធ្វើឡើងនៅឯឈូងសមុទ្រ Carbis Bay (ប្រភព៖ Getty Images )

នាថ្ងៃទី ១៦ ខែមករា ក្រសួងការបរទេសអង់គ្លេសបានឲ្យដឹងថាប្រទេសនេះនឹងរៀបចំកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 នៅខែមិថុនាខាងមុខនេះ។ នេះគឺជាកិច្ចប្រជុំកំពូល G7 លើកដំបូងក្នុងរយៈពេលជិត ២ ឆ្នាំដែលនឹងត្រូវធ្វើឡើងតាមទម្រង់ជួបប្រជុំគ្នាផ្ទាល់មុខ។

ក្រសួងការបរទេសអង់គ្លេសបានបញ្ជាក់ថា កិច្ចប្រជុំកំពូល G7 នឹងត្រូវបានធ្វើឡើងនៅឯ Carbis Bay ក្នុងតំបន់ Cornwall County ភាគនិរតីនៃប្រទេសអង់គ្លេសចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមិថុនា។ អូស្ត្រាលី ឥណ្ឌា និងកូរ៉េខាងត្បូង បានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។ យោងតាមផែនការ នៅក្នុងឆ្នាំ ២០២១ ចក្រភពអង់គ្លេសក៏នឹងរៀបចំការប្រជុំថ្នាក់រដ្ឋមន្រ្តី G7 ជាបន្តបន្ទាប់ដែលគ្រោងនឹងធ្វើឡើងទាំងតាមប្រព័ន្ធវីដេអូ និងជួប​ជុំ​ដោយ​ផ្ទាល់​ផងដែរ។ ខ្លឹមសារនៃកិច្ចប្រជុំទាំងនេះនឹងផ្តោតទៅលើបញ្ហាជាច្រើន ដូចជាសេដ្ឋកិច្ច បរិស្ថានសុខាភិបាល ពាណិជ្ជកម្ម បច្ចេកវិទ្យា គោលនយោបាយកិច្ចការបរទេសជាដើម។ នៅឆ្នាំនេះចក្រភពអង់គ្លេសបានទទួលតំណែងជាប្រធានប្តូរវេនរបស់ក្រុម G7 ៕

តាម vovworld.vn