leftcenterrightdel
រូបថតជាឧទាហរណ៍ (vnanet.vn)

លោក Tedros Adhanom Ghebreyesus បានសង្កត់ធ្ងន់ថា “យើងកំពុងស្ថិតក្នុងដំណាក់កាលសំខាន់ៗដែលទាក់ទងនឹងរោគរាតត្បាតជាសកល ជាពិសេសនៅអឌ្ឍគោលខាងជើង”។ ប៉ុន្មានខែខាងមុខនេះនឹងមានការលំបាកយ៉ាងខ្លាំង ហើយប្រទេសជាច្រើននឹងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដែលបណ្ដាលមកពីរោគរាតត្បាត Covid-19។

លោក Tedros Adhanom Ghebreyesus បាននិយាយថា ប្រទេសជាច្រើនបានរកឃើញករណីឆ្លងថ្មីកើនឡើងយ៉ាងខ្លាំង ដែលបណ្ដាលឲ្យមន្ទីរពេទ្យជាច្រើនប្រតិបត្តិការលើសកំណត់។ អគ្គនាយកអង្គការសុខភាពពិភពលោក បានជំរុញឱ្យថ្នាក់ដឹកនាំប្រទេសនានាចាត់វិធានការជាបន្ទាន់ដើម្បីជៀសវាងការដួលរលំនៃប្រព័ន្ធសុខាភិបាល។​ ជាមួយគ្នានេះ បណ្តាប្រទេសគួរតែចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាលនៃរោគរាតត្បាតនៅក្នុងតំបន់ដែលមានចំនួនករណីឆ្លងថ្មីកើនឡើងយ៉ាងឆាប់រហ័ស៕

បកប្រែដោយ Pham Diep