leftcenterrightdel
មេដឹកនាំប្រទេស G20 ជួបគ្នាដើម្បីដោះស្រាយផលប៉ះពាល់នៃជំងឺ Covid-19 ។ (ប្រភព៖ AFP)

ក្នុងសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្មនិងវិនិយោគនៃក្រុមប្រទេស G20 ដែលត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអួ ក្រោមអធិបតីភាពរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃទី ២២ ខែកញ្ញា រដ្ឋមន្រ្តីទាំងអស់បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការបង្កើនលទ្ធភាពស្តារឡើងវិញនិងរក្សាខ្សែសង្វាក់ផ្គត់ផ្គង់នៃបណ្តាប្រទេស រួមទាំងក្នុងតំបន់និងនៅលើពិភពលោកផងដែរ។

បណ្តារដ្ឋមន្ត្រីទាំងនេះ ក៏បានលើកឡើងថាត្រូវការជម្រុញសមត្ថភាពផលិតកម្មនិងពាណិជ្ជកម្ម ជាពិសេសនៅក្នុងវិស័យផលិតឱសថ ក៏ដូចជាផលិតផលខាងសុខាភិបាលនិងថែទាំសុខភាពផ្សេងៗទៀត ព្រមទាំងធានាថាប្រទេសទាំងអស់មានឱកាសទទួលយកបាននូវមុខទំនិញទាំងនេះផងដែរ៕

តាម vovworld.vn