leftcenterrightdel
WTO សម្រេចជាស្ថាពរនៃជុំទីមួយក្នុងការជ្រើសរើសអគ្គនាយកថ្មី

ដូច្នេះ នៅក្នុងកិច្ចពិគ្រោះយោបល់ជុំទី ១ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៦ ខែកញ្ញា ក្នុងចំណោមបេក្ខជន ៨ រូបគឺមានបេក្ខជន ៥ រូបដែលត្រូវបានជ្រើសរើសសម្រាប់ជុំទី ២ រួមមានបេក្ខជនមកពីប្រទេសនីហ្សេរីយ៉ា កូរ៉េខាងត្បូង កេនយ៉ា អារ៉ាប៊ីសាអូឌីត និងចក្រភពអង់គ្លេស។ កិច្ចពិគ្រោះយោបល់ជុំទី ២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែកញ្ញា​ ដល់ថ្ងៃទី ៦ ខែតុលា។ បន្ទាប់ពីជុំទី ២ ចំនួនបេក្ខជននៅក្នុងជុំចុងក្រោយនឹងត្រូវកាត់បន្ថយមកត្រឹម ២ នាក់តែប៉ុណ្ណោះ។ លោកឯកអគ្គរដ្ឋទូត David Walker នឹងកោះប្រជុំបណ្ដាឯកអគ្គរដ្ឋទូតអមអង្គការពាណិជ្ជកម្មពិភពលោកដើម្បីប្រកាសលទ្ធផលនៃជុំទី ២ និងកាលវិភាគសម្រាប់កិច្ចពិគ្រោះយោបល់ជុំទី ៣ ដែលជាជុំចុងក្រោយ។ គោលដៅចុងក្រោយនៃដំណើរការពិគ្រោះយោបល់ទាំងបីជុំគឺដើម្បីទទួលបានសេចក្តីសម្រេចចិត្តឯកភាពគ្នារបស់សមាជិកអង្គការពាណិជ្ជកម្មពិភពលោកស្ដីពីការតែងតាំងអគ្គនាយកថ្មីផងដែរ៕

តាម vovworld.vn