leftcenterrightdel
តំណាងប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិចូលរួមកិច្ចប្រជុំប្រចាំខែតាមប្រព័ន្ធវីដេអូស្ដីពីស្ថានភាពនៅប្រទេសស៊ីរី (រូបថត៖ vnanet.vn)

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានបញ្ជាក់ថា ដំណោះស្រាយតែមួយគត់សម្រាប់សន្តិភាព និងស្ថិរភាពនៅស៊ីរី គឺដំណោះស្រាយនយោបាយដែលដឹកនាំដោយប្រជាជនស៊ីរី ស្របនឹងច្បាប់អន្តរជាតិ ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសស៊ីរី។ លោកឯកអគ្គរដ្ឋទូតសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិសុខ និងស្ថិរភាពយ៉ាងយូរអង្វែងដើម្បីបម្រើការចរចា និងការជួយគាំទ្រដំណើរការនយោបាយ និងសារៈសំខាន់នៃការរក្សាជំនួយសម្រាប់ប្រទេសស៊ីរីក្នុងការប្រឈមមុខនឹងការលំបាក បញ្ហាប្រឈមខាងសេដ្ឋកិច្ច សង្គម មនុស្សធម៌ និងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត នៅបច្ចុប្បន្ននេះ៕

បកប្រែដោយ Thuy Anh