leftcenterrightdel
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីស្ថានភាពនៅប្រទេសលីបង់ និងស៊ូដង់ (រូបថត៖ vov.vn)

ថ្លែងមតិនៅឯកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា ចាំបាច់ត្រូវដាក់ភារកិច្ចជួយសង្គ្រោះប្រជាជនជាអាទិភាពខ្ពស់បំផុត ព្រមទាំងអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសលីបង់។

លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ថា ក្នុងបរិបទបច្ចុប្បន្ននេះ តួនាទីរបស់កងកម្លាំងបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំនៅលីបង់ គឺសំខាន់ណាស់ ដើម្បីធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាជួយប្រទេសលីបង់អាចជំនះពុះពារលើការលំបាកនាពេលបច្ចុប្បន្ន។

ទាក់ទងនឹងស្ថានភាពនាពេលថ្មីៗនេះនៅតំបន់ Darfur ប្រទេសស៊ូដង់ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានសង្កត់ធ្ងន់លើតួនាទីឈានមុខគេរបស់រដ្ឋាភិបាលស៊ូដង់ ក្នុងការធានាសន្តិសុខនៅទីនេះ ដោយទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាអំពើហឹង្សានាពេលថ្មីៗនេះ និង អំពាវនាវឱ្យដោះស្រាយមូលហេតុដល់គល់នៃបញ្ហានេះតែម្តង៕

បកប្រែដោយ Huyen Trang