មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺរាតត្បាតអឺរ៉ុប (ECDC) នាថ្ងៃទី ១០ ខែសីហា បានប្រកាសរបាយការណ៍មួយច្បាប់ដែលបង្ហាញថាចំនួនករណីឆ្លងកូវីដ ១៩ ជារៀងរាល់ថ្ងៃកំពុងកើនឡើងនៅតាមបណ្ដាប្រទេសអឺរ៉ុប ព្រមទាំងអំពាវនាវដល់បណ្ដាប្រទេសអនុវត្តន៍ឡើងវិញវិធានការទប់ទល់នឹងជំងឺរាតត្បាតលើកទី ២។

leftcenterrightdel
ប្រជាជនបារាំងនៅតាមដងវិថី (រូបថត៖ Le Monde)

យោងតាមរបាយការណ៍របស់ ECDC បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ទ្វីបនេះបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ចាប់ពី ១០.០០០ ទៅ ១៥.០០០ នាក់។ តួរលេខនេះខ្ពស់ជាង ៣ ដង បើប្រៀបធៀបនឹងតួលេខជាមធ្យម គឺ ៥ ០០០ ករណីក្នុងមួយថ្ងៃ ក្នុងអំឡុងពេលចាប់ពីពាក់កណ្ដាលខែឧសភាដល់ពាក់កណ្តាលខែកក្កដាឆ្នាំ ២០២០ ពោលគឺជាពេលវេលាដែលប្រទេសអឺរ៉ុបនានាបានដកវិធានការបិទប្រទេស។ យោងតាម ECDC ប្រការគួរឲ្យព្រួយបារម្ភគឺចំនួនករណីឆ្លងជំងឺបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅក្នុងប្រទេសមួយចំនួនផងដែរ៕

តាម vovworld.vn