leftcenterrightdel
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖អង្គការសហប្រជាជាតិ)

 

ថ្លែងមតិតាមប្រព័ន្ធវីដេអូស្តីអំពីស្ថានភាពមនុស្សធម៌នៅលីបង់ លោក Guterres បានវាយតម្លៃថា ប្រជាជនលីបង់ត្រូវការជំនួយចំពេលមានវិបត្តិនេះណាស់ ជាពិសេសស្ត្រីនិងកុមារី។ ប្រមុខអង្គការសហប្រជាជាតិក៏បានអំពាវនាវឱ្យបើកការស៊ើបអង្កេតនិងកែទម្រង់នៅប្រទេសលីបង់ផងដែរ។ អគ្គលេខាធិការ លោក Guterres បានប្រកាសថា អង្គការសហប្រជាជាតិនឹងប្រគៀកស្មារជាមួយលីបង់ក្នុងការជំនះពុះពារលើវិបត្ដិបច្ចុប្បន្ន និងជួយស្តារប្រទេសនេះឡើងវិញ ដោយជឿជាក់ថា ការផ្លាស់ប្តូរយោបល់ដើម្បីអ្វីៗដែលប្រសើរជាង។

នៅថ្ងៃទី ១០ ខែសីហា អង្គការសហប្រជាជាតិនិងបារាំងបានបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូស្តីពីការជួយឧបត្ថម្ភដល់ប្រទេសលីបង់ ដោយមានការចូលរួមពីតំណាងមកពី ៣០ ប្រទេសជុំវិញពិភពលោក រួមទាំងសហភាពអឺរ៉ុប(EU) សម្ព័ន្ធអារ៉ាប់ តំណាងធនាគារពិភពលោក (WB)  កាកបាទក្រហម  ធនាគារវិនិយោគអឺរ៉ុប ធនាគារអឺរ៉ុបសម្រាប់ការអភិវឌ្ឍនិងការស្ថាបនាឡើងវិញ។ ភាគីទាំងអស់បានសន្យាជួយឧបត្ថម្ភដល់ប្រទេសលីបង់ ដោយមានទឹកប្រាក់សរុបជិត ២៥៣ លានអឺរ៉ូ (ស្មើនឹង ២៩៨ លានដុល្លារ) ហើយនឹងផ្តល់ជំនួយរយៈពេលវែងសម្រាប់លីបង់ដោយអាស្រ័យទៅលើអ្វីៗដែលអាជ្ញាធរលីបង់អាចធ្វើបាន៕

តាម vovworld.vn