leftcenterrightdel
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូប​ថត៖ UN)

លោក Antonio Guterres បានសង្កត់ធ្ងន់ថា វីរុស SARS-CoV-2 វាមិនខ្វល់ពីសញ្ជាតិ ឬពូជសាសន៍នោះទេ ហើយវានឹងកើតមានច្រើន ជាពិសេសនៅក្នុងតំបន់មានជម្លោះប្រដាប់អាវុធ។ ស្ត្រី កុមារ មនុស្សចាស់ជរា ជនពិការ និងជនភៀសខ្លួនគឺជាក្រុមដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងនដោយសារសង្គ្រាម ហើយក៏ងាយ​ទទួល​រង​ផល​ប៉ះពាល់ដោយជំងឺនេះដែរ។ លើសពីនេះទៅទៀត សង្គ្រាមបាននិងកំពុងបំផ្លាញប្រព័ន្ធសុខាភិបាលរបស់ប្រទេសជាច្រើន ហើយបានគំរាមកំហែងដល់អាយុជីវិតរបស់បុគ្គលិកផ្នែកសុខាភិបាល។ បទឈប់បាញ់នឹងបើកច្រក​សម្រាប់ការផ្តល់ជំនួយដ៏មានតម្លៃ និងផ្តល់ឱកាសសម្រាប់ការសន្ទនា ក៏ដូច​ជា​ផ្តល់ក្តីសង្ឃឹមដល់ប្រជាជនដែលងាយរងគ្រោះដោយជំងឺរាត​ត្បា​តនៅតាមតំបន់មានជម្លោះប្រដាប់អាវុធ៕

បកប្រែដោយ Duy Hoan