leftcenterrightdel
បណ្ដាតំណាងចូលរួមកិច្ចប្រជុំ SOM APEC (រូបថត៖ ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម)

នៅក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ APEC លើកទី១ (SOM 1) និងកិច្ចប្រជុំពាក់ព័ន្ធនានា បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ កុម្ភៈ នៅទីក្រុង Putrajaya ប្រទេស​ម៉ាឡេស៊ី ក្រោមអធិបតីភាពរបស់ប្រធាន SOM APEC ២០២០ លោក Hairil Yahri Yaacob។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិក APEC ទាំង២១ ប្រទេស ក្រុមប្រឹក្សាពិគ្រោះយោបល់អាជីវកម្ម APEC (ABAC) ក្រុមប្រឹក្សាសហប្រតិបតិ្តការសេដ្ឋកិច្ចប៉ាស៊ីហ្វិក (PECC) គណៈលេខាធិការអាស៊ាននិងគណៈលេខាធិការ APEC អន្តរជាតិ។

នៅកិច្ចប្រជុំ SOM ១ ម៉ាឡេស៊ីបានកសាងរបៀបវារៈដោយឈរលើអាទិភាពទាំង៣នៃឆ្នាំ APEC ២០២០ ដែលក្នុងនោះផ្ដោតសំខាន់ទៅលើបញ្ហាសំខាន់ៗដូចជា ការជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ បូកសរុបការសម្រេចគោលដៅ Bogo កសាងចក្ខុវិស័យ APEC ក្រោយឆ្នាំ២០២០ និងការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្ម (MRT) និង ទេសចរណ៍ (TMM) ក្នុងខែមេសា ឆ្នាំ២០២០ ផងដែរ៕

តាម vovworld.vn