leftcenterrightdel
កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបំពេញភារកិច្ចរបស់ខ្លួននៅតំបន់ Kunduz (រូបថត៖ THX/TTXVN)

ឆ្លើយបទសម្ភាសទៅកាន់ទីភ្នាក់ងារ RIA Novosti  បេសកជនពិសេសរបស់រុស្ស៊ីប្រចាំនៅអាហ្វហ្គានីស្ថាន លោក Zamir Kabulov បានមានប្រសាសន៍ថានេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ដំណើរការសន្តិភាពនៅ​​អាហ្វហ្គានីស្ថាន ព្រមទាំងដាស់តឿនឱ្យភាគីនានានៅអាហ្វហ្គានីស្ថានឲ្យចាប់ផ្តើមធ្វើកិច្ចសន្ទនាបន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងជាមួយអាមេរិក។

នាថ្ងៃដដែលអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg  បានវាយតម្លៃថា កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិកនិងតាលីបង់បានត្រួសត្រាយផ្លូវដើម្បីនាំមកនូវសន្តិភាពប្រកបដោយចីរភាពសម្រាប់អាហ្វហ្គានីស្ថាន៕

តាម vovworld.vn