leftcenterrightdel
អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរអ្នកទោសជាមួយអាមេរិក (VNA)

នាថ្ងៃទី ១៤ ធ្នូ ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសថា៖ Tehran ត្រៀមខ្លួនជាស្រេចផ្លាស់ប្តូរអ្នកទោសជាមួយអាមេរិក ប៉ុន្តែ ច្រានចោលសមត្ថភាពចរចាទ្វេភាគីអំពីបញ្ហាផ្សេងៗទៀត។ នាថ្ងៃដដែល អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខកំពូលអ៊ីរ៉ង់ លោក Keyvan Khosravi បានឲ្យដឹងថា៖ ការផ្លាស់ប្តូរអ្នកទោសរវាងប្រទេសនេះនិងអាមេរិកមិនមែនជា «ការចាប់ផ្តើមខ្សែបន្តាត់ថ្មីមួយ» សំរាប់ការចរចាទ្វេភាគីនេះទេ។ លោកបានឲ្យដឹងថែមទៀតថា៖ ការផ្លាស់ប្តូរអ្នកទោសត្រូវបានអនុវត្តដោយឈរលើការទាក់ទងយុត្តិធម៌របស់អ៊ីរ៉ង់និងគ្មានការចរចាណាមួយឡើយ។ បណ្ដាសេចក្តីប្រកាសដូចដែលបានពោលខាងលើរបស់អ៊ីរ៉ង់ត្រូវបាននាំចេញ បន្ទាប់ពី បេសកជនពិសេសរបស់អមេរិកទទួលបន្ទុកបញ្ហាអ៊ីរ៉ង់ លោក Brian Hook នាថ្ងៃទី ១១ ធ្នូ បានចាត់ទុកថា៖ ការផ្លាស់ប្តូអ្នកទោសរវាងអាមេរិកនិងអ៊ីរ៉ង់នាពេលខាងមុខនឹងនាំទៅការពិភាក្សាបើកទូលាយជាងអំពីបញ្ហាកុងសុលរវាងប្រទេសទាំងពីរ។ រីឯ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ក៏បានសម្តែងក្តីសង្ឃឹមថា៖ នឹងមានការចរចាជាមួយអ៊ីរ៉ង់ដើម្បីដោះលែងបណ្ដាអ្នកទោសប៉ុន្តែមិនលុបចោលគោលនយោបាយ «ដាក់សម្ពាធអតិបរមា» នោះទេ៕

តាម vovworld.vn