leftcenterrightdel
មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un  ចុះពិនិ្យការបាញ់សាកល្បងអាវុធថ្មី (រូបថត៖ vnanet.vn)

 

គួររំលឹកថា នាថ្ងៃទី ១៦ ខែសីហា ក្រុមប្រឹក្សាអគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង (JCS) បានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់បង្ហោះវត្ថុចំនួនពីរ ចេញពីទីរួមស្រុក Tong Chon ខេត្ត  Kangwon ដែលមានចម្ងាយមិនសូវឆ្ងាយពីព្រំដែនយោធាអន្តរកូរ៉េនោះទេ។ យោងតាមអ្នកនាំពាក្យ JCS បានឲ្យដឹងថា ចម្ងាយហោះហើររយៈកំពស់អតិបរិមានិងល្បឿននៃវត្ថុហោះទាំងនេះបានបង្ហាញថា នេះគឺជាប្រភេទមីស៊ីលផ្លោងរយៈចម្ងាយខ្លី។ នេះជាលើកទី៦ ក្នុងរយៈពេលជាង ២     សប្តាហ៍កន្លងទៅ ដែល​កូរ៉េខាងជើងធ្វើការបាញ់សាកល្បងអាវុធថ្មី។ នៅក្នុងការបាញ់បង្ហោះមុននេះ កូរ៉េខាងជើងបានប្រកាសថា នេះគឺជា“ អាវុធ​នាំផ្លូវយុទ្ធវិធីថ្មី” ផងដែរ៕

តាម vovworld.vn