គណៈប្រតិភូនៃអគ្គនាយកដ្ឋានភស្តុភាររួមមាន គ្រូពេទ្យមកពីវិទ្យាស្ថានវេជ្ជសាស្ត្រវិទ្យុសកម្ម និងជំងឺមហារីកយោធា វិទ្យាស្ថានវេជ្ជសាស្ត្របង្ការយោធា នាយកដ្ឋានពេទ្យយោធា និងមន្ទីរពេទ្យយោធា ៣៥៤។ គណៈប្រតិភូនៃបណ្ឌិតសភាពេទ្យយោធា រួមមានវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យយោធា ១០៣។

leftcenterrightdel
គ្រូពេទ្យពិនិត្យសុខភាពជូនប្រជាជននៅឃុំ Keo Lom ស្រុក Dien Bien Dong ខេត្ត Dien Bien

ក្នុងកម្មវិធីត្រួតពិនិត្យសុខភាពជូនប្រជាជន គណៈប្រតិភូនៃអគ្គនាយកដ្ឋានភស្តុភារ បានធ្វើការពិនិត្យព្យាបាល អនុវត្តបច្ចេកទេសប៉ារ៉ាគ្លីនីក និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជនចំនួន ១,២៥០ នាក់ ដែលមានទឹកប្រាក់ជិត ៣០០ លានដុង។ គណៈប្រតិភូរបស់បណ្ឌិតសភាពេទ្យយោធាបានពិនិត្យសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជនជិត ៦០០នាក់ ព្រមទាំងផ្តល់អំណោយចំនួន២០ ចំណែកដល់គ្រួសារទទួរបបពីរដ្ឋ និងអ្នកមានគុណូបការះចំពោះបដិវត្តន៍ផងដែរ៕

បកប្រែដោយ Huyen Trang