ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៥ ខែមីនា ក្រុមការងាររួមមានសហគ្រាស សហករណ៍ សមាគមកសិកម្មសរីរាង្គវៀតណាម (VOAA) និងអង្គការបណ្តុះបណ្តាលកសិកម្មសរីរាង្គវៀតណាម ចំនួន ១៩ នឹងទៅកាន់អូស្ត្រាលី ដើម្បីជួបធ្វើការដោយផ្ទាល់ ជាមួយសហគ្រាសនាំចូល និងអ្នកប្រើប្រាស់កសិផលសរីរាង្គវៀតណាមនៅអូស្ត្រាលី ក៏ដូចជាឧទ្ទេសនាម និងផ្សព្វផ្សាយម៉ាកយីហោកសិផលសរីរាង្គវៀតណាមនៅទីផ្សារអូស្ត្រាលី។

leftcenterrightdel
តំបន់ដាំចេកសរីរាង្គនៅស្រុក Dak Doa (ខេត្ត Gia Lai) (រូបថត៖ vnanet.vn)

នៅថ្ងៃទី ១៨ ខែមីនា ដោយមានការចូលរួមរបស់សហគ្រាសនាំចូលជាច្រើននៅទីក្រុងស៊ីដនី ក្រុមការងារនឹងរៀបចំកម្មវិធីឧទ្ទេសនាមអំពីឧត្តមភាពនៃផ្នែកកសិកម្មសរីរាង្គវៀតណាម ក៏ដូចជាផ្សព្វផ្សាយរសជាតិឆ្ងាញ់នៃកសិផលសរីរាង្គវៀតណាម។ ផលិតផលសរីរាង្គជាច្រើនប្រភេទដែលផលិតនៅប្រទេសវៀតណាមក៏នឹងត្រូវបានដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍នេះផងដែរដូចជា៖ អង្ករ នំបញ្ចុក ហ្វើ នំបាញ់ត្រាង ដូង ម្រេច គ្រឿងទេស សម្បុរល្វែង ទេព្វពិរូ តែ កាហ្វេ និងស្វាយចន្ទី។ សកម្មភាពនេះក៏នឹងប្រព្រឹត្តទៅនៅទីក្រុង Bairnsdale និងទីក្រុង Melbourne នៃរដ្ឋ Victoria នៅថ្ងៃទី ២៣ និង ២៥ ខែមីនា រៀងៗគ្នាផងដែរ។

ក្នុងអំឡុងបំពេញទស្សនកិច្ចនៅអូស្ត្រាលី ក្រុមការងារវៀតណាមនឹងទៅទស្សនា និងសិក្សាទម្រង់កសិកម្មសរីរាង្គខ្នាតគ្រួសារ កសិដ្ឋាន សហគមន៍ និងអង្គភាពអាជីវកម្មនៅទីក្រុង Canberra រដ្ឋ New South Wales រដ្ឋ Victoria កសិដ្ឋានចិញ្ចឹមមាន់ គោយកទឹកដោះ ដើមឈើហូបផ្លែ ស្រូវអង្ករ ទំពាំងបាយជូរសម្រាប់ដាំស្រា សូកូឡា និងបន្លែផ្លែឈើ។ល៕

បកប្រែដោយ Thanh Cong