សកម្មភាពនេះក្នុងគោលបំណងបន្តលើកកម្ពស់ការយល់ដឹងអំពីច្បាប់ស្តីពីអធិបតេយ្យភាពចំពោះសមុទ្រ និងកោះ អំពីសន្តិសុខ និងសុវត្ថិភាពនៅសមុទ្រ និងកោះ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនអនុវត្តតាមសេចក្តីកំណត់ (IUU) ការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗចំពោះបុព្វហេតុកសាង និងការពារអធិបតេយ្យភាព សន្តិសុខសមុទ្រ និងកោះនៃមាតុភូមិ។

leftcenterrightdel
ថ្នាក់ដឹកនាំសហជីពអ្នកនេសាទករវៀតណាម និងធុរកិច្ចជូនអំណោយដល់អ្នកនេសាទ (រូបថត៖ baokhanhhoa.vn)

នៅឱកាសនេះ តំណាងសហជីពអ្នកនេសាទបានចែករំលែកព័ត៌មានស្តីពី IUU ការព្រមាន "កាតលឿង" របស់ EC ចំពោះជលផលវៀតណាម និងដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ដែលទាក់ទងនឹងការទទួលខុសត្រូវរបស់សមាជិក និងអ្នកនេសាទនៃសហជីពអ្នកនេសាទវៀតណាម៕

បកប្រែដោយ Thuy Anh