យុទ្ធនាការយុវជនស្ម័គ្រចិត្តនៅរដូវវិស្សមកាលឆ្នាំ ២០២៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ខែមិថុនា ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៣ ។

leftcenterrightdel
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ផ្តល់អាហារូបករណ៍ដល់សិស្សដែលមានជីវភាពរស់នៅជួបការលំបាក

ថ្លែងមតិក្នុងពិធី  លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា៖ ឆ្លងកាត់រយៈពេល ២៣ ឆ្នាំ មក យុទ្ធនាការយុវជនស្ម័គ្រចិត្តនៅរដូវវិស្សមកាលបានបន្សល់ទុកនូវរូបភាពល្អៗ និងទង្វើដ៏មានអត្ថន័យរបស់កម្លាំងយុវជនស្ម័គ្រចិត្តដែលចូលរួមយ៉ាងសកម្មក្នុងការលុបបំបាត់អនក្ខរកម្ម និងកាត់បន្ថយភាពក្រីក្រ ការកសាងជនបទថ្មី និងទីក្រុងស៊ីវិល័យ ការងារតបស្នងសងគុណ សុខុមាលភាពសង្គម ការពារបរិស្ថាន ថែទាំដល់កុមារ គ្រួសារមានគុណូបការៈចំពោះបដិវត្តន៍ និងគ្រួសារក្រីក្រ .....

leftcenterrightdel
លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan ប្រគល់កងជូនសិស្សក្រីក្រ

បន្ទាប់ពីពិធីនេះ យុវជនបានចូលរួមយុទ្ធនាការដាំដើមឈើ “ដើម្បីប្រទេសវៀតណាមមួយដែលកាន់តែបៃតង”; ការពិនិត្យសុខភាព ចែកចាយថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ; ចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់វីរអ្នកម្តាយវៀតណាម និងគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ; ផ្ដល់កុំព្យូទ័រ និងឧបករណ៍សម្រាប់ការធ្វើបរិវត្ដកម្មឌីជីថល។ សាងសង់គម្រោង "បង្គន់សម្រាប់កុមារ"; សាងសង់ "ផ្ទះមេត្ដាធម៌"; ផ្ទះមិត្តភាពសម្រាប់សមាជិកសហជីព និងយុវជនដែលមានស្ថានភាពលំបាក។ សាងសង់ស្ពាននិងផ្លូវជនបទ; ផ្តល់អំណោយនិងសៀវភៅដល់កុមារ; ផ្តល់អាហារូបករណ៍ដល់សិស្សដែលមានជីវភាពរស់នៅជួបការលំបាក និងអំណោយដល់កុមារពិការ និងយុវជនជាជនជាតិភាគតិច។

* ក្នុងដំណើរបំពេញទស្សនកិច្ចនៅខេត្ដ Ca Mau នារសៀលថ្ងៃទី ២៧ ឧសភា លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានអញ្ជើញទៅសួរសុខទុក្ខ និងជួបធ្វើការជាមួយថ្នាក់ដឹកនាំប៉ុស្តិ៍ការពារព្រំដែន Rach Goc (កងទ័ពការពារព្រំដែនខេត្ត Ca Mau)៕

បកប្រែដោយ Thanh Cong