ពិធីបិទភ្លើងប្រព្រឹត្តទៅចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ២១ និង៣០ នាទី ថ្ងៃទី ២៥ ខែមីនា នៅ Indochina Plaza Hanoi។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងយុទ្ធនាការបិទភ្លើងឆ្នាំ ២០២៣ ក្រោមប្រធានបទ "ម៉ូដសំលៀកបំពាក់ប្រកបដោយនិរន្តរភាព" និងសារ "ជំរុញរបៀបរស់ប្រកបដោយនិរន្តរភាព"។

leftcenterrightdel
យុទ្ធនាការបិទភ្លើងសម្រាប់ភពផែនដី (រូបថត៖ baocongthuong)

យុទ្ធនាការបិទភ្លើងគឺជាគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនភាគហ៊ុន BOO ដែលបានអនុវត្តក្នុងគោលបំណងឆ្លើយតបទៅនឹងព្រឹត្ដិការណ៍ម៉ោងសម្រាប់ភពផែនដី  (ព្រឹត្តិការណ៍អន្តរជាតិមួយដែលធ្វើឡើងនៅថ្ងៃសៅរ៍ ខែ មីនា ជារៀងរាល់ឆ្នាំ ដែលក្នុងនោះ មនុស្សគ្រប់គ្នាត្រូវបានលើកទឹកចិត្តឱ្យបិទភ្លើងរយៈពេលមួយម៉ោងចាប់ពីម៉ោង ២០ និង៣០នាទី ដល់ម៉ោង ២១ និង៣០នាទី ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការពារបរិស្ថាន។

ម៉ោងសម្រាប់ភពផែនដី ត្រូវបានបង្កើតឡើងដោយអង្គការអន្ដរជាតិសម្រាប់ការអភិរក្សធម្មជាតិ (WWF) បានបំផុសចាប់តាំងពីឆ្នាំ ២០០៧។  អាស្រ័យហេតុនេះ យុទ្ធនាការបិទភ្លើងសម្រាប់ភពផែនដី ធ្វើឡើងនៅទូទាំងពិភពលោកក្នុងរយៈពេល ១ ម៉ោង។ សាររបស់យុទ្ធនាការសម្រាប់ម៉ោងភពផែនដីឆ្នាំនេះ គឺ "សន្សំសំចៃអគ្គិសនី - ក្លាយជាទម្លាប់"។ ឆ្នាំនេះ យុទ្ធនាការបិទភ្លើងសម្រាប់ភពផែនដី ប្រព្រឹត្តទៅចាប់ពីម៉ោង២០ និង៣០នាទី ដល់ម៉ោង ២១ និង៣០នាទី ថ្ងៃសៅរ៍ ទី២៥ ខែមីនា នៅទូទាំងប្រទេសវៀតណាម៕

បកប្រែដោយ Thanh Cong