ជឿជាក់លើភាពជោគជ័យនៃកិច្ចប្រជុំនានា

ផ្លាស់ប្ដូរយោបល់ជាមួយសារព័ត៌មាននារសៀលថ្ងៃទី ៤ ធ្នូ លោកវរសេនីយ៍ឯក Pham Manh Thang អនុប្រធាននាយកដ្ឋានការបរទេសនៃក្រសួងការពារប្រទេសវៀតណាម បញ្ជាក់ថា នេះគឺជាព្រឹត្តិការណ៍សំខាន់បំផុតនៅក្នុងសកម្មភាពការពារជាតិ - យោធារបស់អាស៊ានដែលរៀបចំឡើងដោយក្រសួងការពារប្រទេសវៀតណាមក្នុងឱកាសវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន ២០២០។ ហេតុដូច្នេះ  ថ្នាក់ដឹកនាំក្រសួងការពារប្រទេសប្តេជ្ញាចិត្តមិនទុកឱ្យជំងឺរាតត្បាត Covid-19 ប៉ះពាល់ដល់ដំណើរការសហប្រតិបត្តិការយោធា - ការពារជាតិអាស៊ានក្នុងឆ្នាំដែលវៀតណាមទទួលតួនាទីជាប្រធានអាស៊ាន ២០២០ ទេ។ 

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក  Hoang Xuan Chien អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេស ចុះត្រួតពិនិត្យការត្រៀមរៀបចំកិច្ចប្រជុំ ADMM-14 និងកិច្ចប្រជុំ ADMM + លើកទី ៧ និងសកម្មភាពពាក់ព័ន្ធនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិនៅទីក្រុងហាណូយ

លោកវរសេនីយ៍ឯក Pham Manh Thang បានឲ្យដឹងថា ក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ កិច្ចប្រជុំក្រុមការងារមន្រ្តីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM WG) ;  កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន (ADSOM) ; កិច្ចប្រជុំក្រុមការងារមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ានបើកទូលាយ (ADSOM + WG) និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ានបូក (ADSOM +) ដែលត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូដើម្បីត្រួតពិនិត្យលើកចុងក្រោយនៃខ្លឹមសារ ឯកសារ របៀបវារៈ និងការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ ADMM-14, និងកិច្ចប្រជុំ ADMM + លើកទី ៧ និងសកម្មភាពពាក់ព័ន្ធ។ រហូតមកដល់ពេលនេះ ការត្រៀមរៀបចំប្រហែលជាត្រូវបានបញ្ចប់រួចហើយ។

នាថ្ងៃទី ២ ធ្នូ នាយកដ្ឋានទំនាក់ទំនងបរទេស បានដឹកនាំកិច្ចប្រជុំជាមួយអនុព័ន្ធយោធានៃបណ្តាប្រទេសអាស៊ាន និងអនុព័ន្ធយោធា ឬ តំណាងបណ្ដាប្រទេសដូចជា (រុស្ស៊ី ចិន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្រ្តាលី នូវែលហ្សេឡង់ និងឥណ្ឌា) អនុព័ន្ធយោធា ឬ តំណាងប្រទេសភ្ញៀវកិត្ដិយសនៅវៀតណាមដើម្បីជូនដំណឹងអំពីរបៀបវារៈការទទួលភ្ញៀវ ការឃោសនា និងការធានាបច្ចេកទេសសម្រាប់កិច្ចប្រជុំ ADMM-14 និងកិច្ចប្រជុំ ADMM + លើកទី ៧ និងសកម្មភាពពាក់ព័ន្ធ សំដៅធានាឱ្យមានការសម្របសម្រួលយ៉ាងជិតស្និទរវាងវៀតណាមនិងប្រទេសដទៃទៀត។

ការធានាសុខភាពរបស់ប្រតិភូទាំងឡាយគឺជាអាទិភាពចំបង

កិច្ចប្រជុំ ADMM-14 និងកិច្ចប្រជុំ ADMM + លើកទី ៧ និងសកម្មភាពពាក់ព័ន្ធនឹងប្រព្រឹត្តទៅក្នុងបរិបទនៃការរាតត្បាត ហេតុដូច្នេះក្រសួងការពារប្រទេសវៀតណាមបានយកចិត្តទុកដាក់ជាពិសេសចំពោះការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។ លោកឧត្តមសេនីយ៍ត្រី Nguyen Xuan Kien ប្រធាននាយកដ្ឋានពេទ្យយោធា បានឲ្យដឹងថា វិធានការបង្ការនិងប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតនៅទីតាំងដែលប្រព្រឹត្ដទៅកិច្ចប្រជុំក្នុងទីក្រុងហាណូយត្រូវបានអនុវត្ដយ៉ាងហ្មត់ចត់ និងព្រមៗគ្នា។ ប្រតិភូបរទេសមកចូលរួមកិច្ចប្រជុំ ADMM-14 និងកិច្ចប្រជុំ ADMM + លើកទី ៧ និងសកម្មភាពពាក់ព័ន្ធនៅទីក្រុងហាណូយ ត្រូវធានាយ៉ាងពិតប្រាកដថា ប្រតិភូមិនមែនជាអ្នកទើបតែចូលក្នុងប្រទេសវៀតណាមក្នុងរយៈពេល ១៤ ថ្ងៃ ... “ យើងខ្ញុំបានផ្ញើលិខិតទៅស្ថានទូតនៃបណ្ដាប្រទេសប្រចាំនៅវៀតណាមថា ការធានាសុខភាពសម្រាប់ប្រតិភូជាអាទិភាពចំបង តាមរយៈនោះប្រតិភូនឹងធ្វើការរាយការណ៍អំពីសុខភាពដើម្បីធានាសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍”៕

បកប្រែដោយ Pham Diep