នារសៀលថ្ងៃដដែល លោក Pham Minh Chinh បានធ្វើជាប្រធានកិច្ចពិភាក្សាជាមួយធុរកិច្ចលើកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ឧស្សាហកម្មរថយន្ត បន្ទះឈីប និងប្រព័ន្ធអេកូឡូស៊ី។ ចែករំលែកជាមួយសាជីវកម្មបច្ចេកវិទ្យាធំៗដែលចូលរួមក្នុងការពិភាក្សាអំពីការអភិវឌ្ឍ និងភាពជោគជ័យរបស់វៀតណាម លោក Pham Minh Chinh បានចាត់ទុកថា បន្ទាប់ពីរយៈពេលជិត ៤០ ឆ្នាំនៃការបង្កើតថ្មី វៀតណាមរក្សាបាននូវឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី  និងធ្វើការផ្លាស់ប្តូរប្រកបដោយជោគជ័យពីប្រទេសក្រីក្រទៅជាប្រទេសកំពុងអភិវឌ្ឍន៍ ដោយមានទំហំសេដ្ឋកិច្ចវៀតណាមឡើងដល់ ៤៣៥ ពាន់លានដុល្លារ និងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសសេដ្ឋកិច្ចកំពូលទាំង៤០ លើពិភពលោក...

leftcenterrightdel
យន្តហោះដឹកលោក Pham Minh Chinh និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកដល់ទីក្រុង Zurich ប្រទេសស្វីស

លោក Pham Minh Chinh បានចាត់ទុកថា វៀតណាមកំពុងអនុវត្តរបកគំហើញយុទ្ធសាស្ត្រចំនួន ៣ រួមមាន៖ របកគំហើញខាងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយថ្លៃសេវាដឹកជញ្ជូន និងថ្លៃដើមសម្រាប់អាជីវកម្ម របកគំហើញក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ការកំណែទម្រង់រដ្ឋបាល និងរបកគំហើញក្នុងការកែលម្អស្ថាប័ន និងការកសាងផ្នែកច្បាប់ដើម្បីកាត់បន្ថយការចំណាយលើការអនុលោមតាមច្បាប់សម្រាប់ប្រជាជន និងអាជីវកម្ម។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានចាត់ទុកថា៖ វៀតណាមកៀងគរធនធានទាំងអស់ដើម្បីបម្រើការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ប្រទេស ដោយពឹងផ្អែកលើវិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងនវានុវត្តន៍។ ខិតខំក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប មានចំណូលជាមធ្យមខ្ពស់នៅឆ្នាំ ២០៣០ និងនៅឆ្នាំ ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់។ វៀតណាមបន្តផ្លាស់ប្តូរកម្លាំងជំរុញចាស់ និងបង្កើតកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍ។ ជាពិសេស វៀតណាមបានបង្កើត និងអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការស្រាវជ្រាវ អភិវឌ្ឍន៍ និងការអនុវត្តបញ្ញាសិប្បនិមិត្ត។ ទន្ទឹមនឹងនោះ បានបង្កើតបរិយាកាសអំណោយផលសម្រាប់អាជីវកម្ម AI ជាច្រើនជុំវិញពិភពលោក មកបណ្តាក់ទុនអភិវឌ្ឍនៅវៀតណាមលើវិស័យជាច្រើនដូចជា៖ សុខាភិបាល ទំនាក់ទំនង ការអប់រំ សន្តិសុខតាមអ៊ីនធឺណិត ហិរញ្ញវត្ថុ រោងចក្រឆ្លាតវៃ ទីក្រុងឆ្លាតវៃ និងបច្ចេកវិទ្យាបន្ទះឈីប។

វៀតណាមបានចេញយុទ្ធសាស្ត្រជាតិស្តីពីកំណើនបៃតង ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យឆ្នាំ២០៥០ រួមទាំងផែនទីបង្ហាញផ្លូវសម្រាប់បំប្លែងមធ្យោបាយដឹកជញ្ជូនទៅប្រើប្រាស់អគ្គិសនី និងលើកទឹកចិត្តឱ្យយានជំនិះប្រើប្រាស់ថាមពលបៃតងស្អាត។ ដោយសារជានិច្ចកាលដាក់ប្រជាជនក្នុងចលនាអភិវឌ្ឍន៍ ដោយពាក្យស្លោក “ភាពសមរម្យរវាងផលប្រយោជន៍រដ្ឋ ប្រជាជន និងធុរកិច្ច”, “ផលប្រយោជន៍សមរម្យ ចែករំលែកហានិភ័យ” លោក Pham Minh Chinh មានបំណងចង់ឱ្យអាជីវកម្មបន្តវិនិយោគយូរអង្វែង ស្ថិរភាព និងប្រកបដោយប្រសិទ្ធភាពនៅវៀតណាម និងរួមជាមួយវៀតណាមអនុវត្តប្រកបដោយជោគជ័យនូវគោលដៅដែលបានកំណត់៕

បកប្រែដោយ Minh Trung