leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ (រូប​ថត៖ vnanet.vn)

* នៅក្នុងជំនួបរវាង លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ ភាគីទាំងពីរបានឯកភាពសម្របសម្រួលអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ និងយន្តការសហប្រតិបត្តិការទ្វេភាគី; រួមគ្នាខិតខំប្រឹងប្រែងលើកកំពស់កិច្ចសហប្រតិបត្តិការ លើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច សមាហរណកម្មប្រកបដោយប្រសិទ្ធភាព និងគាំទ្រគ្នាទៅវិញទៅមកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ រដ្ឋាភិបាលទាំងពីរបានប្តេជ្ញាចិត្តដោះស្រាយឧបសគ្គ និងជំរុញការអនុវត្តគម្រោងសំខាន់ៗ ការកែលម្អបរិយាកាសវិនិយោគ ផ្តោតលើការដឹកនាំការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង និងលទ្ធផលដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនៅឡាវ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ របស់ Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah (រូប​ថត៖ vnanet.vn)

* នៅក្នុងជំនួបរវាងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេ Darussalam Sultan Haji Hassanal Bolkiah ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរ និងទំនាក់ទំនងកម្រិតខ្ពស់ បង្កើតនូវមូលដ្ឋានសម្រាប់ការអនុវត្តកម្មវិធីសកម្មភាពអនុវត្តភាពទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវៀតណាម - ប្រ៊ុយណេសម្រាប់រយៈពេល ២០២៣-២០២៧។ ភាគីទាំងពីរក៏បានឯកភាពជំរុញកំណើនពាណិជ្ជកម្មតាមទិសដៅចម្រុះ និងមានតុល្យភាព ដោយពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមានសក្តានុពល ដោយផ្តោតលើចំណុចសំខាន់ចំនួនបួនគឺ កិច្ចសហប្រតិបត្តិការលើវិស័យប្រេង និងឧស្ម័ន គីមី ផលិតផលហាឡាល់ និងទេសចរណ៍  ការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ភាគីទាំងពីរបានសន្យារក្សាការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ និងរួមដៃគ្នាដើម្បីកសាងសហគមន៍អាស៊ានមួយសាមគ្គីភាព ឯកភាព ខ្លួនទីពឹងខ្លួន និងនិរន្តរភាព។      

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី (រូប​ថត៖ vnanet.vn)

* នៅក្នុងជំនួបរវាងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី ភាគីទាំងពីរបានឯកភាពបង្កើនការយល់ដឹង និងទំនុកចិត្តតាមរយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ បង្កើតមូលដ្ឋានរឹងមាំសម្រាប់ការអនុវត្តកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ប្រទេសទាំងពីរនឹងរៀបចំសកម្មភាពជាក់ស្តែងក្នុងឆ្នាំ ២០២៣ ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០២៣) និងខួបលើកទី ១០ នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ (២០១៣-២០២៣)។ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ទាំងនេះ លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី បានទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឆមាសទីពីរនៃឆ្នាំ២០២៣។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន (រូប​ថត៖ vnanet.vn)

* នៅក្នុងជំនួបរវាង លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន  ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ រួមទាំងការផ្លាស់ប្តូរបទពិសោធន៍រវាងគណបក្សកាន់អំណាច និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ មេដឹកនាំទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសម្រេចឲ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១០ ពាន់លានដុល្លារអាមេរិក តាមរយៈវិធានការ ជួយ សម្រួលដល់ការបើកទីផ្សារសម្រាប់ការនាំចេញសំខាន់ៗរបស់គ្នាទៅវិញទៅមក រួមមានផលិតផលកសិកម្ម ស្បៀងអាហារ អង្ករ; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានសក្តានុពល និងឧត្តមភាពដូចជា កសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យាខ្ពស់ ទេសចរណ៍ ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ការអប់រំ-បណ្តុះបណ្តាល ការប្រែប្រួលអាកាសធាតុ ...។

 

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី (រូប​ថត៖ vnanet.vn)

* នៅក្នុងជំនួបរវាង លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមានដែលប្រទេសទាំងពីរសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ដើម្បីជំរុញបន្ថែមទៀតនូវសមិទ្ធិផលទាំងនេះ ភាគីទាំងពីរបានឯកភាពរក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ជាពិសេសក្នុងឆ្នាំ ២០២៣ ក្នុងឱកាសខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ (១៩៧៣-២០២៣)។ ភាគីទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តក្នុងការជំរុញកំណើនពាណិជ្ជកម្មតាមរយៈការទាញយកប្រកបដោយប្រសិទ្ធភាពនូវសក្តានុពលកិច្ចសហប្រតិបត្តិការ បង្កើនការនាំចេញ និងការនាំចូលផលិតផលដែលមានសក្តានុពលដូចជា កសិកម្ម នេសាទ ពាណិជ្ជកម្មអង្ករ ឧស្សាហកម្ម ស្បឿង​អាហារ ផលិតផលគ្រឿងអេឡិចត្រូនិច...

បកប្រែដោយ Duy Hoan