លោកប្រធានាធិបតី UAE បានអបអរសាទរ និងវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ហើយអះអាងថា UAE ចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋ អះអាងថា វៀតណាមវាយតម្លៃខ្ពស់ និងមានបំណងចង់ពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយ UAE ដែលជាដៃគូសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគឈានមុខគេរបស់វៀតណាមនៅក្នុងតំបន់មជ្ឈិមបូព៌ា។

leftcenterrightdel
លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម ជួបសវនាការជាមួយលោក Sheikh Mohamed bin Zayed ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម (UAE)

ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើទិសដៅ និងវិធានការដែលអនុវត្តនាពេលខាងមុខ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន លើកកំពស់កិច្ចសហប្រតិបត្តិការទ្វេភាគីឡើងកម្រិតថ្មីមួយ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការផ្តល់អាទិភាពដល់ការជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់ ការសម្របសម្រួលយ៉ាងសកម្ម និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកា អង្គការអន្តរជាតិ និងតំបន់។ ទន្ទឹមនឹងនោះ បង្កើនជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ការសម្តែងសិល្បៈវប្បធម៌ ជាពិសេសក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និង UAE ដើម្បីរឹតបន្តឹងចំណងមិត្តភាព និងលើកកម្ពស់ការយល់ដឹងគ្នាទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ដែលទំហំពាណិជ្ជកម្មទ្វេភាគីនាពេលថ្មីៗនេះសម្រេចបានជាង ៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ភាគីទាំងពីរក៏បានព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យប្រេង និងឧស្ម័ន ថាមពលកកើតឡើងវិញ logistics  កសិកម្ម ផលិតផលហាឡាល។ល៕

បកប្រែដោយ Thuy Anh