leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងនៅក្នុងវេទិកា (រូបថត៖ vnanet.vn)

ថ្លែងមតិនៅវេទិកានេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចសមូហភាពតែងតែទទួលបានការយកចិត្ដទុកដាក់ពីបក្ស រដ្ឋ និងដៃគូអភិវឌ្ឍន៍។ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាពគឺជានិន្នាការចាំបាច់ក្នុងបរិបទនៃការធ្វើសមាហរណកម្មអន្តរជាតិ ស្របតាមសេដ្ឋកិច្ចទីផ្សារតម្រង់ទិសសង្គមនិយម។ ហេតុនេះហើយ កិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចនិងសហករណ៍ត្រូវតែម្ចាស់ការផ្លាស់ប្តូររបៀបផលិតកម្ម ធ្វើអាជីវកម្ម និងការផ្លាស់ប្ដូរឌីជីថលដើម្បីស្របទៅនឹងស្ថានភាពអភិវឌ្ឍន៍ថ្មី គឺជាតម្រូវការបន្ទាន់។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តោតលើការវិភាគឱកាសនិងបញ្ហាប្រឈមក្នុងការផ្លាស់ប្តូរឌីជីថលជាតិនិយាយរួម និងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យសេដ្ឋកិច្ច និងសហករណ៍និយាយដោយឡែក, ចែករំលែកបទពិសោធន៍ក្នុងស្រុកនិងអន្តរជាតិ និងលើកឡើងដំណោះស្រាយ (ជាពិសេសដំណោះស្រាយអំពីច្បាប់និងគោលនយោបាយ) និងដំណោះស្រាយជាក់លាក់ដែលពាក់ព័ន្ធទៅនឹងក្រសួងនិងស្ថាប័ននីមួយៗដើម្បីជំរុញការផ្លាស់ប្តូរឌីជីថលនៅក្នុងតំបន់សេដ្ឋកិច្ចសហប្រតិបត្ដិការ និងសហករណ៍ ៕

បកប្រែដោយ Pham Diep