leftcenterrightdel
អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ចូលគាល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី (រូប​ថត៖ vnanet.vn)

បន្ទាប់ពីគណៈប្រតិភូវៀតណាមបានមកដល់រាជធានីភ្នំពេញ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាព្រះអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នៅព្រះបរមរាជវាំង។ ក្រោយពីពិធីទទួលបដិសណ្ឋារកិច្ច អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមកិច្ចពិភាក្សាការងារនៅនៅឯព្រះបរមរាជវាំង។

leftcenterrightdel
ពីពិធីទទួលបដិសណ្ឋារកិច្ច អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong

នៅក្នុងកិច្ចពិភាក្សានេះ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះបន្ទូលថា ប្រជាជនវៀតណាមជាមិត្តភក្តិដ៏គួរឱ្យទុកចិត្តរបស់ប្រជាជនកម្ពុជា ហើយប្រជាជនកម្ពុជាជាអ្នកជិតខាងដ៏ល្អ និងកៀកស្មានឹងប្រជាជនវៀតណាមជានិច្ច។ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះបន្ទូលបន្តថា នឹងបន្តខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ទំនាក់ទំនង និងមនោសញ្ចេតនារវាងប្រទេសទាំងពីរឲ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត។ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីជឿជាក់ថា ប្រជាជនវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមនឹងបន្តសម្រេចបាននូវសមិទ្ធផលកាន់តែធំធេងថែមទៀតក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី និងសម្រេចបានគោលដៅ ប្រជាជនមានជីវភាពធូធា សមភាពសង្គម ប្រជាធិបតេយ្យ និងអរិយធម៌។

leftcenterrightdel
អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងព្រះករុណា ព្រះបាទ
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ថតរូប​ជា​មួយ​គណៈប្រ​តិ​ភូ (រូប​ថត៖ vnanet.vn)

 

អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ជឿជាក់ថា ក្រោមការគ្រងរាជ្យរបស់ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងការដឹកនាំរបស់រាជរដ្ឋាភិបាល ប្រជាជនកម្ពុជាបន្តសម្រេចបានសមិទ្ធផលថ្មីៗជាច្រើននៅក្នុងកិច្ចការកសាងប្រទេសកម្ពុជាមួយប្រកបដោយសន្តិភាព ឯករាជ្យ អព្យាក្រឹត្យ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម និងមានទំនាក់ទំនងមិត្តភាពជាមួយប្រទេសទាំងអស់លើពិភពលោក ជាពិសេសបណ្តាប្រទេសជិតខាង និងតំបន់ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅក្នុងតំបន់ និងលើពិភពលោក។

ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា នឹងខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួន ដើម្បីជំរុញ និងលើកកម្ពស់ ទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា៕

បក​ប្រែ​ដោយ Duy Hoan