leftcenterrightdel
ពីពិធីទទួលបដិសណ្ឋារកិច្ចអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong (រូប​ថត៖ vov.vn)

នៅឯកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នា បន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងឡាវ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ស្មារតីឯករាជ្យ ស្វ័យភាព និងឆន្ទៈខ្លួនទីពឹងខ្លួន ពង្រីកឧត្តមភាពរបស់ខ្លួន និងលទ្ធភាពរបស់ប្រទេសនិមួយៗតាមគោលការណ៍សមភាព និងមានផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្តល់អាទិភាពដល់ទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ។

ភាគីទាំងពីរឯកភាពគ្នា បន្តពង្រឹងកិច្ចសហប្រតិបត្តិការខាងនយោបាយ រក្សាជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ពង្រីកការផ្លាស់ប្តូររវាងក្រសួង ស្ថាប័ន អង្គការមហាជន និងតំបន់មូលដ្ឋាននានា ជាពិសេសតំបន់មូលដ្ឋានជាប់ព្រំដែនប្រទេសទាំងពីរ។  ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍ក្នុងការកសាងបក្ស ជាពិសេសការត្រៀមរៀបចំមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាតបក្ស នៃបក្សនិមួយៗ កសាងប្រព័ន្ធនយោបាយប្រកបដោយប្រសិទ្ធភាព  បង្កើនការផ្លាស់ប្តូរស្ថានភាព និងបទពិសោធន៍អំពីការអប់រំសតិអារម្មណ៍ អំពីសន្តិសុខតាមអ៊ីនធឺណែត ការប្រឆាំងបំរែបំរួលដោយសន្តិភាវូបនីយកម្ម និងបង្កើនសមត្ថភាពត្រួតពិនិត្យរបស់បក្ស ព្រមទាំងបន្តចែករំលែកបទពិសោធន៍លើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ជាពិសេសរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងពង្រីកការធ្វើសមាហរណកម្មអន្តរជាតិ។

leftcenterrightdel
ទិដ្ឋភាព​នៃ​កិច្ច​ពិភាក្សា​ការ​ងារ (រូ​បថត៖ vov.vn)

ភាគីទាំងពីរបានឯកភាពគ្នា បន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ថែរក្សាស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅប្រទេសនីមួយៗ កសាងខ្សែព្រំដែនរវាងប្រទេសទាំងពីរមានស្ថិរភាព និងនិរន្តរភាព។ ភាគីទាំងពីរឯកភាពបន្តជំរុញយ៉ាងខ្លាំងក្លា និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការខាងវប្បធម៌ អប់រំ វេជ្ជសាស្ត្រ វិទ្យាសាស្ត្រ និងបច្ចេកទេស បង្កលក្ខណៈងាយស្រួលខាងផ្លូវច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ភាគីទាំងពីរសង្កត់ធ្ងន់ថា ខឿនសេដ្ឋកិច្ចទាំងពីរគប្បីជួយគាំទ្រគ្នាទៅវិញទៅមក ជាពិសេសលើវិស័យដឹកជញ្ជូន អគ្គិសនី ទូរគមនាគមន៍ និងទេសចរណ៍ បន្តលើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ បណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្ស ដែលក្នុងនោះ ផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់៕

បក​ប្រែ​ដោយ Duy Hoan