ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យដ៏សំខាន់ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងវៀតណាម និងឥណ្ឌាអោយកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

ដំណើរទស្សនកិច្ចថ្នាក់រដ្ឋមកកាន់វៀតណាមរបស់ប្រធានាធិបតីលោក Ram Nath Kovind នឹងរួមចំណែកជំរុញថែមទៀតនូវកិច្ចសហប្រតិបតិ្តការទ្វេភាគីលើវិស័យជាច្រើន។ នេះជាការវាយតម្លៃរួមរបស់មជ្ឈដ្ឋានអ្នកជំនាញ និងអ្នកប្រាជ្ញឥណ្ឌាចំពោះព្រឹត្តិការណ៍នេះ។

បណ្ឌិត Faisal Ahmed ប្រធានដេប៉ាតឺម៉ង់ពាណិជ្ជកម្មអន្តរជាតិនៃសាកលវិទ្យាល័យគ្រប់គ្រង FORE របស់ឥណ្ឌាបានរំពឹងទុកថា ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីឥណ្ឌាលោក Ram Nath Kovind នឹងធ្វើអោយទំនាក់ទំនងទ្វេភាគីមានការអភិវឌ្ឍយ៉ាងស៊ីជំរៅថែមទៀត ជាពិសេសគឺក្នុងបរិបទដែលវៀតណាមកំពុងដើរតួនាទីដ៏សំខាន់ក្នុងគោលនយោបាយ “ឆ្ពោះទៅទិសខាងកើត” របស់ឥណ្ឌា៕

តាមvovworld.vn