មហោស្រពទូរទស្សន៍ជាតិលើកទី ៣៧ មានការចូលរួមរបស់តំណាងប្រមាណជិត ១,០០០ នាក់មកពីស្ថានីយ៍វិទ្យុផ្សាយសម្លេង-ទូរទស្សន៍ និងអង្គភាពផលិតកម្មវិធីទូរទស្សន៍នៅទូទាំងប្រទេស។ មហោស្រពត្រូវបានរៀបចំឡើងដើម្បីស្វែងរក និងលើកតម្កើងវណ្ណកម្មល្អបំផុតដែលបានចាក់ផ្សាយក្នុងឆ្នាំលើប្រព័ន្ធប៉ុស្តិ៍ទូរទស្សន៍វៀតណាម។
leftcenterrightdel
  ពីធីបើកមហោស្រពទូរទស្សន៍ជាតិលើកទី ៣៧ (រូបថត៖ vtv.vn)
មហោស្រពទូរទស្សន៍ជាតិលើកទី ៣៧ ជាវេទិកាមួយសំរាប់ការជួបប្រាស្រ័យទាក់ទង ផ្លាស់ប្តូរជំនាញវិជ្ជាជីវៈ លើកដម្កើងកម្មវិធីទូរទស្សន៍ល្អបំផុតក្នុងឆ្នាំនៃបណ្តាស្ថានីយ៍វិទ្យុផ្សាយសម្លេង - ទូរទស្សន៍ ស្ថាប័នសារព័ត៌មាន និងក្រុមហ៊ុនផលិតកម្មពិធីទូរទស្សន៍។ ទន្ទឹមនឹងនោះ មហោស្រពទូរទស្សន៍ជាតិ ក៏ជាឱកាសមួយសំរាប់ភ្នាក់ងារទូរទស្សន៍ទាំងជាតិ និងអន្តរជាតិ ផ្លាស់ប្តូរបទពិសោធន៍ក្នុងការផលិតធ្វើបច្ចុប្បន្នភាពនិន្នាការនៃអភិវឌ្ឍន៍ក្នុងវិស័យទូរទស្សន៍ ព្រមទាំងចែករំលែកនូវបញ្ហានានាដែលយកចិត្តទុកដាក់ដូចគ្នា ដើម្បីបំរើទស្សនិកជនឲ្យបានល្អថែមទៀត។
មហោស្រពនឹងប្រព្រឹត្តទៅមកទល់ថ្ងៃទី ១៦ ខែធ្នូ៕

បកប្រែដោយ Van Hoa