ក្នុងរយៈពេល២៥ឆ្នាំកន្លងមក ចាប់តាំងពីពេលអតីតរាជ្យវាំង Hue ត្រូវបានទទួលស្គាល់ជាកេរ្តិ៍ដំណែលវប្បធម៌ពិភពលោកជាលើកដំបូងបង្អស់ដោយអង្គការ UNESCO   មកទល់បច្ចុប្បន្ននេះ  វៀតណាមមានកេរ្តិ៍ដំណែលវប្បធម៌ពិភពលោកសរុបចំនួន៦ហើយ។ ទោះ​បី​ជា​មានការផ្លាស់ប្តូរជាច្រើនក្នុងការគ្រប់គ្រងកេរ្តិ៍ដំណែលវប្បធម៌ពិភពលោកនៅវៀតណាមក៏ដោយ ប៉ុន្តែការថែរក្សា និងការលើក​កម្ពស់តម្លៃកេរ្តិ៍ដំណែលទាំងនេះនៅតែមានបញ្ហាជាច្រើនដែលតម្រូវឲ្យមានដំណោះស្រាយផងដែរ។

leftcenterrightdel
ភ្ញៀវទេសចរមកទស្សនាកេរ្តិ៍ដំណែលមួយនៅវៀតណាម

 

ក្នុងរយៈពេល២៥ឆ្នាំកន្លងមក វៀតណាមបានសិក្សា និងស្វែងយល់ពីរាល់របៀបគំរូក្នុងការអភិរក្សកេរ្តិ៍ដំណែលវប្បធម៌ពិភពលោក ហើយវៀតណាមក៏មានគំរូលេចធ្លោមួយចំនួនក្នុងការសម្របសម្រួលរវាងខ្លួនឯង ជាមួយនិងអន្តរជាតិយ៉ាងជិតស្និទ្ធក្នុងការអនុវត្តនូវរាល់បទប្បញ្ញត្តិដែលបានចែងក្នុងអនុសញ្ញានៃអង្គការ UNESCO ស្តីពីការការពារកេរ្តិ៍ដំណែលវប្បធម៌ និងធម្មជាតិពិភពលោកឆ្នាំ១៩៧២ ផងដែរ។ យើងមានឱកាសបានមកទស្សនា និងសិក្សាពីកេរ្តិ៍ដំណែលវប្បធម៌ពិភពលោកមួយចំនួននៅវៀតណាម ហើយការដែលងាយសង្កេតឃើញបំផុតនោះគឺកេរ្តិ៍ដំណែលវប្បធម៌ពិភពលោកទាំងនេះសុទ្ធតែមានសម្ផស្សពុំគួរឲ្យមើលរំលងឡើយ។

បើសិនជាយើងត្រួតមើលពីទិន្នន័យស្ថិតិ យើងអាចសង្កេតឃើញថា កេរ្តិ៍ដំណែលវប្បធម៌ពិភពលោករបស់  UNESCO នៅវៀត​ណាម​ភាគច្រើនមានចំនួនភ្ញៀវទេសចរមកទស្សនា និងមានចំណូលពីការលក់សំបុត្រទស្សនាកើនឡើងយ៉ាងខ្លាំងៗ។ ក្នុងឆ្នាំ២០១៧ នេះ មានភ្ញៀវទេសចរជាង១៦ លាននាក់ ដោយក្នុងនោះ ចំនួនភ្ញៀវទេសចរអន្តរជាតិ ៧ លាននាក់ បានមកទស្សនា និងស្វែងយល់កេរ្តិ៍ដំណែលវប្បធម៌ពិភពលោកទាំងអស់នៅវៀតណាម។ រយៈពេល២៥ឆ្នាំកន្លងមក បន្ទាប់ពីត្រូវបានទទួលស្គាល់ជាកេរ្ដិ៍ដំណែលពិភពលោកដោយអង្គការ UNESCO រួចមក យើងមិនគ្រាន់តែមានការកត់សម្គាល់យ៉ាងច្បាស់អំពីតួនាទីនៃតម្លៃវប្បធ៌មតែប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមវិភាគទានដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ និងបង្កើតនូវការងារដ៏សន្ធឹកសន្ធាប់ឲ្យប្រជាពលរដ្ឋជាដើម។  កេរ្តិ៍ដំណែលវប្បធម៌មិនត្រឹមតែជាអតីតកាល បច្ចុប្បន្នទេ តែក៏បង្កប់ទាំងនូវអនាគតផងដែរទៀតផង។ វៀតណាមកាន់តែត្រូវបានមើលឃើញជាប្រទេសស្រស់ស្អាតមួយក្នុងក្រសែភ្នែករបស់មិត្តភក្តិអន្តរជាតិដោយសារតែកេរ្តិ៍ដំណែលវប្បធម៌ពិភពលោកនៅវៀតណាមទាំងនេះត្រូវបានលើកដម្កើង។

ប្រជាពលរដ្ឋប្រកបរបរនៅកំពង់ចម្លង Trang An (ខេត្ត Ninh Binh) បានបង្ហើបឲ្យដឹងថា ក្រោយពីបានទទួលស្គាល់ជាកែរ្តិ៍ដំណែលពិភពលោករួចមក ចំនួនភ្ញៀវទេសចរមកកាន់ខេត្ត Ninh Binh កើនឡើងយ៉ាងខ្លាំងបានជួយប្រជាពលរដ្ឋនៅទីនេះ រកបានចំណូលខ្ពស់ជាង និងមានជីវភាពរស់នៅល្អប្រសើរឡើងជាបន្តបន្ទាប់។

រីឯចំពោះអតីតរាជ្យវាំង Hue វិញ លោក Dang Van Bai ជាអនុប្រធានសមាគមកេរ្តិ៍ដំណែលវប្បធម៌ពិភពលោកនៅវៀតណាមបានវាយតំលៃខ្ពស់ចំពោះទំរង់ក្នុងការថែរក្សាកេរ្តិ៍ដំណែលវប្បធម៌ អតីតរាជ្យវាំង Hue ។ កេរ្តិ៍ដំណែលវប្បធម៌អតីតរាជ្យវាំង Hue មានសំណង់រាប់សិបមុខដែលបានធ្វើការកែលម្អ និងការធ្វើឲ្យមានភាពដូចដើមវិញ ហើយទទួលបានការកត់សម្គាល់ពីជំនាញអន្តរជាតិ។ ភាពជោគជ័យមួយទៀតក្នុងការងារនេះគឺយើងបានប្រារព្ធឲ្យមានព្រឹត្តិការណ៍វប្បធម៌មួយដែលមានលក្ខណៈអន្តរជាតិ ពោលគឺ Festival Hue បានជួយនាំមកនូវភាពពុះកញ្ជោ្រលឲ្យក្រុងមួយនេះ។ អាជ្ញាធរដែនដី Hue បានទទួលស្គាល់ថា  កេរ្តិ៍ដំណែលវប្បធម៌អតីតរាជ្យវាំង Hue ចាប់ពីការត្រូវរងការបំផ្លិតបំផ្លាញ និងមានសភាពការទ្រុឌទ្រោមយ៉ាងធ្ងន់ធ្ងរ ហើយនិងកំពុងប្រឈមមុខនឹងការត្រូវគេភ្លេចផ្លាញ់ជាបណ្តើរៗនោះ បានក្រោកឈរឡើងឆ្លងកាត់រយៈពេលដ៏លំបាកលំបិនដើម្បីឆ្ពោះទៅរកដំណាក់កាលដោយ ស្ថិរភាព និងអភិវឌ្ឍប្រកបដោយនិរន្តរភាព៕

បកប្រែដោយ Minh Trung

 

 

 

 

 

 

 

 

 

 

 

លង