រូបថតក្នុងពិធីតាំងពិព័រណ៌នេះ ដែលបានបង្ហាញពីទេសភាពរបស់តំបន់នានានៅទូទាំងប្រទេស។ ក្រៅពីនេះមានរូបថតមួយចំនួនត្រូវបានថតនៅបរទេសដូចជាប្រទេសឡាវ ចិន ថៃ កូរ៉េខាងត្បូង និងបារាំង។ល។ កាលពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ ក្លិបអ្នកថតរូប Thang Long បានរៀបចំការប្រឡងជ្រើសរើសរូបថតស្អាតចំនួន ១០ លើក ហើយនិងរៀបចំសកម្មភាពបង្កើតមូលនិធិមនុស្សធម៌ ដើម្បីជួយឧបត្ថម្ភដល់ជនរួមជាតិនៅភូមភាគខាងកណ្ដាលដោយសារគ្រោះទឹកជំនន់។

ក្លឹប និងសមាជិកជាច្រើននៃក្លឹបបានទទួលប័ណ្ណសរសើរពីមជ្ឈមណ្ឌលវប្បធម៌ទីក្រុងហាណូយ និងសមាគមអ្នកថតរូបហាណូយ ដោយមានស្នាដៃ និងការរួមចំណែកក្នុងចលនាថតរូបនៃរដ្ឋធានី។ ក្នុងអំឡុងពេលតាំងពិព័រណ៌រូបថតលើកនេះ សមាជិកមួយចំនួនរបស់ក្លឹបនឹងលក់រូបថត ដើម្បីរួមវិភាគទានជួយមូលនិធិមនុស្សធម៌។ ការតាំងពិព័រណ៌នឹងបញ្ចប់នាថ្ងៃទី ៧ ខែវិច្ឆិកា៕

leftcenterrightdel
ស្នាដៃរូបថត “និទាឃរដូវ” របស់អ្នកថតរូប Hoang Cuong
leftcenterrightdel
រូបភាពមួយនៃ “ទីក្រុង Hoi An” របស់អ្នកថតរូប Nguyen Ninh Hiep
leftcenterrightdel
ស្នាដែរូបថត “វិហារកាតូលិចធំ” របស់អ្នកថតរូប Nguyen Thien Huong
leftcenterrightdel
ស្នាដៃរូបថត “ក្រុងចាស់” របស់អ្នកថតរូប Nguyen Tu Thanh
leftcenterrightdel
ស្នាដៃរូបថត “បង់សំណាញ់” របស់អ្នកថតរូប Vu Quang Ngoc 

 

leftcenterrightdel
ស្នាដៃរូបថតបង្ហាញ “ភាពសុខសាន្ដនៅជនបទ” របស់អ្នកថតរូប Pham Hai Vinh
leftcenterrightdel
ស្នាដៃរូបថតបង្ហាញ “ភាពស្ងប់ស្ងាត់នៅ Sapa” របស់អ្នកថតរូប Dao Anh Tuan 

បកប្រែដោយ Thanh Cong