យោងតាមការព្រមព្រៀង (MOU) នេះ ភាគីទាំងពីរនឹងសហប្រតិបត្តិការបង្កើតសហព័ន្ធអាជីវកម្ម Greg Norman NutiFood នៅអាមេរិក និងដាក់តាំងនៅទីក្រុងញូវយ៉ក។ ក្រុមហ៊ុន NutiFood នឹងទទួលបន្ទុកការស្រាវជ្រាវ ផលិតកម្ម និងការចែកចាយផលិតផលកាហ្វេ ហើយលោក Greg Norman នឹងផ្តល់អាជ្ញាប័ណ្ណឲ្យផលិតផលកាហ្វេរបស់ក្រុមហ៊ុន NutiFood។

leftcenterrightdel
ក្រុមហ៊ុន NutiFood និងលោក Greg Norman ចុះហត្ថលេខាលើការព្រមព្រៀងសហប្រតិបត្តិការ (MOU) (រូបថត៖ sggp.org.vn)

សហព័ន្ធអាជីវកម្មក៏បើកហាងកាហ្វេដោយមានឈ្មោះ Greg Norman NutiCafé នៅវៀតណាម និងប្រទេសអាស៊ីផ្សេងទៀត មុនពេលបើកទូលាយនៅអាមេរិកដើម្បីឧទ្ទេសនាមផលិតផលកាហ្វេ Greg Norman NutiCafé ក្នុងបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទទួលទានកាហ្វេទឹកដោះគោ ដែលជាលក្ខណៈពិសេសរបស់ម្ហូបអាហារវៀតណាម៕

បកប្រែដោយ Thuy Anh