នេះគឺជាព្រឹត្តិការណ៍ប្រពៃណីរបស់អាណិកជនវៀតណាមតាំងពីជាងកន្លះសតវត្សកន្លងមក និងឆ្នាំនេះគឺជាឆ្នាំរំលឹកខួបលើកទី១០០ នៃការបង្កើតសហគមន៍អាណិកជនវៀតណាមប្រចាំនៅបារាំង។

leftcenterrightdel
បុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមនៅបារាំង (រូបថត៖ nhandan.com.vn)

ពិធីនេះបានរៀបចំឡើងដោយសហគមន៍អាណិកជនវៀតណាម មជ្ឈមណ្ឌលវប្បធម៌វៀតណាម និងសមាគមវៀតណាមប្រចាំនៅបារាំងចំនួន១០ ដោយមានការអញ្ជើញចូលរួមរបស់ឯកអគ្គរដ្ឋទូតវិសាមញ្ញពេញសមត្ថភាពវៀតណាមប្រចាំនៅបារាំង ឯកអគ្គរដ្ឋទូតកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា តំណាងអាជ្ញាធរដែនដី អង្គការ  សមាគម និងអាណិកជនវៀតណាមប្រចាំនៅបារាំង។

ពិធីទទួលអំណរឆ្នាំថ្មីគឺជាព្រឹត្តិការណ៍ផ្សព្វផ្សាយលក្ខណៈវប្បធម៌ពិសេសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមដល់មិត្តភក្តិបារាំងនិងអន្តរជាតិ។

leftcenterrightdel
ការសម្ដែងមួយក្នុងពិធី (រូបថត៖ nhandan.com.vn)

កម្មវិធីសិល្បៈនៅឆ្នាំនេះដោយមានការចូលរួមរបស់សិល្បករជាអាណិកជនវៀតណាម បានជួយជំនាន់ក្រោយយល់ដឹងថែមទៀតអំពីបុណ្យចូលឆ្នាំប្រពៃណីវៀតណាម និងប្រពៃណីកសាង និងការពារប្រទេសជាតិនៃជំនាន់មុនៗ៕

បកប្រែដោយ Thanh Cong