leftcenterrightdel
សិក្ខាសាលាស្តីពីការទប់ទល់នឹងបម្រែបម្រូលអាកាសធាតុ និង​ការពង្រឹង​សន្តិសុខ​ថាមពល 

 

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Van Binh ប្រធានគណកម្មការសេដ្ឋកិច្ចមជ្ឈឹមបានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ននេះ គ្រោះអាសន្ននិងហានិភ័យអំពីបម្រែបម្រួលអាកាសធាតុបានក្លាយជាបញ្ហាប្រឈមក្នុងដំណើរការកសាង និងអនុវត្តន៍បណ្ដាយុទ្ធសាស្ត្រ និង​ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត ក្រុងនិងផ្នែកនានារបស់វៀតណាម។

ព្រមទាំង “គប្បីបង្កើនការយល់ដឹងរបស់បណ្ដាស្ថាប័ន ផ្នែកគ្រប់ជាន់ថ្នាក់ និងប្រជាជនអំពីផលប៉ះពាល់ជាអវិជ្ជមាននៃបម្រែបម្រួលអាកាសធាតុលើពិភពលោកនិងវៀតណាមនាបច្ចុប្បន្ននេះ។ តាមនោះ កំណត់យ៉ាងច្បាស់ថែមទៀតនូវការទទួលខុសត្រូវដែលមានពាក់ព័ន្ធទៅនឹងការអនុវត្តភារកិច្ចបង្ការទប់ស្កាត់បម្រែបម្រូលអាកាសធាតុ និងការងារបរិស្ថានអេកូឡូស៊ី។ បញ្ជាក់ពីមូលហេតុចម្បងមួយចំនួនដែលប៉ះពាល់ផ្ទាល់ដល់ការប្រែប្រួលអាកាសធាតុនៅវៀតណាម ជាពិសេសគឺនៅតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដូចជាវាលសណ្ដទន្លេ Cuu Long និងទីក្រុងហូជីមិញ។ តាមរយៈនោះ ដាក់ចេញសេណារីយ៉ូមួយចំនួនដើម្បីទប់ទល់ដោយម្ចាស់ការនឹងបម្រែបម្រួលអាកាសធាតុ ការពារបរិស្ថានអេកូឡូស៊ីនាបច្ចុប្បន្ន និងនាពេលខាងមុខផងដែរ”៕

តាម vovworld.vn