អាស្រ័យហេតុនេះ ការព្រមព្រៀងសហប្រតិបត្តិការជាមួយមន្ទីរពេទ្យមហារីក K ក្នុងការសហការលើផ្នែកវិទ្យាសាស្ត្រនិងជំនាញ សំដៅនាំមកនូវផលប្រយោជន៍សម្រាប់អ្នកជំងឺ។ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងគោលបំណងបណ្ដុះបណ្ដាលដល់បុគ្គលិកសុខាភិបាល និងជួយអ្នកជំងឺទទួលបានការព្យាបាល ស្របតាមការកំណត់របស់ក្រសួងសុខាភិបាល និងច្បាប់។

leftcenterrightdel
 

ក្រៅពីនេះ  ក្រុមហ៊ុន AstraZeneca ក៏បានសហការជាមួយ Plan International Vietnam ដើម្បីនាំយកកម្មវិធី "AstraZeneca Youth Health (YHP)" ទៅកាន់ប្រទេសវៀតណាម។ នេះគឺជាកម្មវិធីវិនិយោគសហគមន៍ដែលផ្តោតលើយុវជន និងយុវវ័យ ព្រមទាំងបង្ការជំងឺទូទៅដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺផ្លូវដង្ហើមជាដើម។

leftcenterrightdel
សម្ព័ន្ធក្រុមហ៊ុន AstraZeneca បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយមន្ទីរពេទ្យមហារីក  K (រូបថត hanoimoi.com.vn)

បច្ចុប្បន្ននេះ ក្រុមហ៊ុន AstraZeneca កំពុងប្រតិបត្តិការនៅក្នុងប្រទេសជាង ១០០ ហើយមានវត្តមាននៅវៀតណាមតាំងពីឆ្នាំ ១៩៩៤ មកម៉្លេះ។

បកប្រែដោយ Pham Diep