អនុរដ្ឋមន្ត្រី លោក Le Cong Thanh បានវាយតម្លៃថា ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីការប្រែប្រួលអាកាសធាតុ ត្រូវបានអនុម័តមុននេះ ៣ ឆ្នាំមក សហគមន៍អន្តរជាតិបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអនុវត្តនូវកិច្ចព្រមព្រៀងនេះ រួមទាំងការកសាងរបៀបវារៈសម្រាប់អនុវត្តកិច្ចព្រមព្រៀងប៉ារីស (PAWP) ផងដែរ។

leftcenterrightdel
អនុរដ្ឋមន្ត្រី លោក Le Cong Thanh អញ្ជើញថ្លែងក្នុងសន្និសីទ (រូបថត៖ vnanet.vn)

តាមរយៈកិច្ចប្រជុំមួយចំនួន កិច្ចព្រមព្រៀង PAWP បានបញ្ជាក់នូវការចខិតខំប្រឹងប្រែង និងការសម្របសម្រួលរបស់ភាគីនានា ប៉ុន្តែនៅតែមានបញ្ហាមួយចំនួនដែលចាំបាច់ត្រូវដោះស្រាយបន្ថែមទៀត។ នៅក្នុងបរិបទដែលបណ្តាប្រទេសកំពុងរត់ប្រណាំងជាមួយពេលវេលានោះ វៀតណាមសូមអំពាវនាវឱ្យមានស្មារតី សហប្រតិបត្តិការដើម្បីពិភាក្សារួមគ្នាដើម្បីភាពសុខដុមផលប្រយោជន៍របស់ប្រទេសនីមួយៗជាមួយការព្រួយបារម្ភរបស់អន្តរជាតិ។

វៀតណាមក៏បានផ្តួចផ្តើមដំណើរការពិនិត្យឡើងវិញនូវ NDC តាមតម្រូវការនៅ COP21 និងបង្កើតសេចក្តីប្រកាសជាតិលើកទី ៣។ ឯកសារសំខាន់ទាំងពីរនេះនឹងត្រូវបង្ហើយក្នុងឆ្នាំ២០១៩៕

តាម vovworld.vn