leftcenterrightdel
ការសម្តែងសិល្បៈក្នុងពិធី (រូបថតៈ congthuong.vn )

ថ្លែងនៅពិធីប្រារព្ធ លោក Le Quoc Doanh អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀតណាម បានអោយដឹងថា កិច្ចខិតខំប្រឹងប្រែងរបស់អ្នកដាំកាហ្វេ ក៏ដូចជារបស់សហគ្រាសកែច្នៃ និងធ្វើអាជីវកម្មកាហ្វេដែរ បាននាំវៀតណាមក្លាយទៅជាទីផ្សារឈរលំដាប់ទី២អំពីការនាំចេញកាហ្វេលើពិភពលោក។

នាថ្ងៃដដែល នៅខេត្ត Dak Nong បានប្រព្រឹត្តទៅសិក្ខាសាលាស្ដិពីការអភិវឌ្ឍផ្នែកកាហ្វេវៀតណាមប្រកបដោយចីរភាព។ នាសព្វថ្ងៃ វៀតណាមមានផ្ទៃដីដុះកាហ្វេប្រមាណ ៦៤៥ ពាន់ហិកតា ដែលទទួលបានទិន្នផលជាមធ្យម២តោនគ្រាប់កាហ្វេក្នុងមួយហិកតា។ ក្នុងឆ្នាំ២០១៧ ទំហំនាំចេញទំនិញកាហ្វេគ្រាប់របស់វៀតណាមសម្រេចបានប្រមាណ៣ពាន់២រយលានដុល្លាអាមេរិក។

leftcenterrightdel
លោក​Truong Thanh Tung បានអះអាងថាទិវាកាហ្វេវៀតណាមគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ជម្រុញពាណិជ្ជកម្មកាហ្វេ (រូបថតៈcongthuong.vn )

លោក Truong Thanh Tung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Nong បានអោយដឹងថា៖ “ដើមកាហ្វេជាដំណាំមុខព្រួញរបស់យើងខ្ញុំ។ ដោយហេតុនេះ ការរៀបចំរចនាសម្ព័ន្ធផ្នែកកាហ្វេឡើងវិញ ត្រូវបានកំណត់ទិសដៅក្នុងខឿនកសិកម្មរបស់ខេត្តចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ និងទស្សនៈវិស័យដល់ឆ្នាំ២០៣៥។ ដើម្បីផលិតកាហ្វេប្រកបដោយចីរភាពនោះ គឺដំបូងបង្អស់ត្រូវយកចិត្តទុកដាក់ដល់ដើមពូជ បន្ទាប់មកគឺបញ្ហារៀបចំការដាំដុះយ៉ាងដូចម្ដ៉េច ហើយស្រោចទឹកយ៉ាងម៉េចអោយបានសន្សំសម្ចៃ ហើយបញ្ហាសំខាន់បំផុតគឺការកែច្នៃ”៕

តាម vovworld.vn