ថ្លែងនៅក្នុងឱកាសនេះ លោក Tran Thanh Man បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលល្អដែលសមាគមសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងស្នើឲ្យសមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿង/សារធាតុគីមីពុលឌីអុកស៊ីនវៀតណាម បន្តអនុវត្តបានល្អនូវសារាចរណ៍លេខ ៤៣ របស់គណៈលេខាមជ្ឈិមបក្ស និងកម្មវិធីធ្វើសកម្មភាពថ្នាក់ជាតិរបស់រដ្ឋាភិបាលស្តីពីការដោះស្រាយផលវិបាកដែលបង្កឡើងដោយសារធាតុគីមីពុលដែលត្រូវបានប្រើដោយអាមេរិកក្នុងសម័យសង្គ្រាមនៅវៀតណាម  កសាងសមាគមឲ្យបានរឹងមាំ លើកកម្ពស់ប្រសិទ្ធភាពនៃការកៀរគរធនធានសំរាប់ការថែទាំ និងជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង។ សមាគមត្រូវព្យាយាមក្នុងយុទ្ធនាការតស៊ូដើម្បីទាមទាយុត្តិធម៌សម្រាប់ជនរងគ្រោះដោយជាតិគីមីពណ៌លឿង។

leftcenterrightdel
លោក Tran Thanh Man លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមអញ្ជើញ​ថ្លែងសន្ទរកថាក្នងមហាសន្និបាត (រូប​ថត៖baotainguyenmoitruong.vn)

មហាសន្តិបាតបានរៀបចំការបោះឆ្នោះជ្រើសតាំងគណៈកម្មាធិការមជ្ឈិម នៃសមាគមជនរងគ្រោះដោយដោយសារធាតុគីមី​ពុល​ពណ៌​លឿង​/សារធាតុគីមីពុលឌីអុកស៊ីន នីតិកាលទី៤ អាណាត្តិ ២០១៨-២០២៣ រួមមានសមាជិកចំនួន ៩៧ នាក់។ លោកឧត្តមសេនីយ៍ឯក Nguyen Van Rinh បន្តជាប់ឆ្នោតជាប្រធានសមាគម៕

បកប្រែដោយ Thanh Cong